រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត

 អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបាននាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ១គ្រួសារ និងប៉ះពាល់រងនៅជិតខាង ៣គ្រួសារ នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចម្សិលមិញ។


ថ្លែងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឱកាសនោះក្នុងនាមសាខាកាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុ រាត្រី មានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។

ទីណាមានទុកលំបាកទីនោះមាន កាកបាទក្រហមកម្ពុជាចុះជួយ ដោយមិនមានការរើសអើងនោះឡើយ គ្រប់ទីកន្លែង គ្រប់ពេលវេលា ក្នុងសកម្មភាពមនុស្សធម៌។អំណោយមកផ្តល់ជូននាពេលនេះជាការគិតគូរដោះស្រាយការលំបាកពុកម៉ែបងប្អូនបានមួយគ្រា ទោះបីជាមិនបានគ្រប់ទៅតាមតម្រូវការទាំងស្រុងនោះ ជាវប្បធម៌ចែករំលែក។

អំណោយទទួលបានក្នុង១គ្រួសារ: អង្ករ២៥ គីឡូក្រាម ត្រីខ១០ កំប៉ុង មី១កេសតូច ទឹកសុីអុីវ ០៣ដប មុង១ ភួយ១ សារុង១ ក្រមា ០១ អាវយឺត ២ ប្លាស្ទិក ១ផ្ទាំង កន្ទេលជ័រ០១ ឆ្នាំង២ ចាន ៥ ស្លាបព្រា ០៥ ធុងទឹកជ័រចំណុះ ៦០លីត្រ ០១ និង

ថវិកា ២០មឺនរៀល៕