ងងុយគេងពេកបើកលឿនជ្រុលទៅបុ.ករះរបាំងថ្មពុះចែកទ្រូងផ្លូវ បា.ក់ជាច្រើនកង់... - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, April 23, 2022

ងងុយគេងពេកបើកលឿនជ្រុលទៅបុ.ករះរបាំងថ្មពុះចែកទ្រូងផ្លូវ បា.ក់ជាច្រើនកង់...

ភ្នំពេញ÷បុរសម្នាក់បានបើករថយន្តកុងតឺន័រមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុ.ករះរបាំងថ្មពុះចែកទ្រូងផ្លូវ បា.ក់អស់ជាច្រើន ចំណែកឯរថយន្តរងការខូចខាតមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤និង ៥០នាទីព្រឹកថ្ងៃទី ២២ខែមេសាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ ទល់មុខនឹងផ្សារហេងលី ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ3F-7537 បើកបរតាមបណ្ដោយផ្លូវ ២៧១ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតទៅបុ.ករះ របាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់ជាច្រើនកង់ ចំណែកឯរថយន្តវិញរងការខូចខាត មួយកំណាត់មុខតែសំណាងល្អមិនមាននណាម្នាក់ រងរបួសនោះទេ ភ្លាមៗនោះដែរ តែកុងរថយន្តក៏បានបើកទ្វារ រថយន្តចុះចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកណ្ដាលផ្លូវបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋទើបរាយការណ៍ទៅសមត្ថកិច្ច។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕






 

No comments:

Post a Comment

Pages