យោងតាមគណនីហ្វេសប៊ុកផេចរបស់លោកឧកញ៉ា សម្បត្តិ បានសរសេរបង្ហោះនៅមុននេះបន្តិចថា÷


ថ្ងៃនេះខ្ញុំបានដោះស្រាយវិវាទរបស់ប្អូនប្រុញ និង Admin គង់ កាន បានបញ្ចប់ដោយឈ្នះៗ បានយល់ដឹងពីបញ្ហាកំហុសឆ្គងយល់ច្រលំលើគ្នា ឥលូវគ្រប់យ៉ាងដោះស្រាយដោយសន្តិវិធី ។


ប្អូនប្រុញក៏បានសុំខមាទោសប្អូនគង់កានដែលធ្លាប់ជា Admin បណ្តុះបណ្តាលជួយប្អូនរហូតដល់មានកេរ្ត៍ឈ្មោះបោះសំឡេងរហូតបានមកជួបខ្ញុំ ។

 

ហើយលទ្ធផលប្អូនគង់កានក៏បានប្រគល់ម៉ូតូដែលទិញជូនប្រុញកាលធ្វើការជាមួយគ្នាទៅប្រុញដោយផ្ទាល់ដៃ ។ 

ហើយរថយន្តដែលខ្ញុំធ្លាប់បានប្រកាសជូនប្អូនប្រុញ ក៏ប្រគល់ជូនប្អូនប្រុញជាម្ចាស់រថយន្តនេះតែម្នាក់ប៉ុណ្ណោះ ដោយមិនមានការចែកចាយនោះទេ ព្រោះតាំងពីដើមមកខ្ញុំបានបញ្ជាក់ហើយគឺប្រគល់ជូនប្អូនប្រុញដោយការអាណិតស្រលាញ់ ។ 


ដូច្នេះ ដំណើរការនៃការដោះស្រាយ ដែលមានជាវីដេអូ និងបង្ហាញជូនជាសាធារណៈ ដើម្បីបងប្អូនអស់ចម្ងល់ ។


គួបញ្ជាក់ផងដែរថា÷ នាពេលកន្លងទៅថ្មីៗនេះ នាយប្រុញបានបញ្ឈប់ចូលរួមសកម្មភាពថតវីឌូអូជាមួយនិងក្រុមកាងាររបស់លោក គង់ កាន ដោយសារមិនទទួលបានថវិការ។


ក្រោយមករឿងរ៉ាវក៏បានផ្ទុះឡើង បន្ទាប់ពីលោក ពេជ្រ ស្រស់ បានសរសេរសំនេរបង្ហោះពាក់ព័ន្ធរឿងនាយប្រុញ មិនទទួលបានលុយពីការថតវីឌូអូ នៅក្នុងគណនីហ្វេសប៊ុកកាលពីថ្ងទី២៤ ខែមេសា ឆ្នាំ២០២២។