ជនដៃដល់ស.ម្លា.ប់មិត្ដស្រីខ្លួនឯង កាលពីជាង១ឆ្នាំមុន នៅក្រុងពោធិ៍សាត់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, May 7, 2022

ជនដៃដល់ស.ម្លា.ប់មិត្ដស្រីខ្លួនឯង កាលពីជាង១ឆ្នាំមុន នៅក្រុងពោធិ៍សាត់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន

(ពោធិ៍សាត់)៖ ដោយទទួលបទបញ្ជា ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានចុះប្រតិបត្តិការល្បាត និងចាប់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងសំណុំរឿងឃា.តកម្មស.ម្លា.ប់ស្រីស្នេហ៍ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោ កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះថា ជនសង្ស័យ ដែលកម្លាំងសមត្ថកិច្ចនគរបាល ចាប់ខ្លួនបាននោះ មានឈ្មោះ ច្រឹង ហ៊ុន រស់ភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១កន្លងទៅ នៅចំណុចផ្ទះសំណាក់យីហោ «យ៉ិនស៊ិនថ្មី» ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានការភ្ញាក់ផ្អើលមួយ ដោយប្រទះឃើញនារីម្នាក់ ត្រូវបានគេស.ម្លា.ប់ដាក់ក្នុងបង្វិចភួយ បម្រុងដឹកដាក់លើម៉ូតូទៅទម្លាក់ចោល តែត្រូវមេការផ្ទះសំណាក់ឃើញទាន់ក៏ឃាត់ តែជនសង្ស័យភ័យស្លន់ស្លោរ រួចរត់គេចខ្លួនបាត់ស្រមោល។

បើតាមការរៀបរាប់ពីមេការផ្ទះសំណាក់ខាងលើ បានឱ្យដឹងថា នាវេលាម៉ោងប្រហែល ៨យប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ មាននារីម្នាក់ អាយុប្រហែលជាង២០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរថ្មើរជើង មកជួលបន្ទប់លេខ៦ ដើម្បីដេកតែម្នាក់ឯង។ លុះដល់ម៉ោងប្រហែល៩យប់ ថ្ងៃខែឆ្នាំដដែល ក៏ឃើញមានមនុស្សប្រុសវ័យប្រហែលជាង២០ឆ្នាំដូចគ្នា បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ 1G-8098 មិនស្គាល់អត្តសញ្ញាណ បានជិះចូលក្នុងផ្ទះសំណាក់ សំដៅទៅបន្ទប់លេខ៦តែម្តង។ មេការផ្ទះសំណាក់រូបនេះបន្តថា លុះវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ គេបានឃើញទ្វាបន្ទប់លេខ៦ចំហរ ហើយបុរសជាជនសង្ស័យ បានទាញអូសបង្វិចភួយចំនួនមួយ ចេញពីក្នុងបន្ទប់ដាក់លើម៉ូតូ បម្រុងដឹកទៅប្លុងចោល។

ភ្លាមនោះរូបគេក៏បានស្រែកថា អានេះឯងយកអីអញដាក់លើម៉ូតូ? គ្រាន់តែឮភ្លាប់បុរសជាជនសង្ស័យ ក៏បានរត់ចោលម៉ូតូ ស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់អាវយឺតព័ណ៌ខ្មៅ មាឌតូច កម្ពស់ប្រហែល១.៦០ម៉ែត្រ ពាក់មួកកន្តិបហាយឡាយ ក្នុងទិសដៅទៅជើង តាមផ្លូវជាតិលេខ៥ រួចទៅកើត។ ក្រោយមករូបគេ ទើបដឹងថា ក្នុងបង្វិចភួយនោះ ជាសា.កស.ព ក៏រាយការណ៍ទៅសមត្ថកិច្ចជំនាញជួយអន្តរាគមន៍តែម្តង។


ក្រោយសមត្ថកិច្ចបើកការស្រាវជ្រាវ រយៈពេលជាង៥ខែកន្លងមកនេះ ទើបឈានដល់ការចាប់ខ្លួន ឃាតករបាន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕







 

No comments:

Post a Comment

Pages