អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកកិច្ចប្រជុំពិភាក្សាលើរបៀបវារៈចំនួនពីរ នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, June 17, 2022

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកកិច្ចប្រជុំពិភាក្សាលើរបៀបវារៈចំនួនពីរ នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំក្នុងរបៀបវារៈចំនួនពីរដូចខាងក្រោម៖

-រៀបចំខ្លឹមសារជំនួយស្មារតីជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងពិនិត្យឯកសារពាក់ព័ន្ធ និងការផ្ដល់លិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឱ្យសហព័ន្ធជាខ្មែរ កូន និងជនអន្តាប្រវេសន្ត។

-ពិនិត្យលើវឌ្ឍនភាព នៃការបង្កើតយន្តការច្រកចេញ-ចូល តែមួយ សេវាអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់គោលដៅទាំង១៤ ក្នុងរាជធានីភ្នំពេញ នៅសាលប្រជុំអគារ A អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ 


ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ចើញចូលរួម ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យចំណុះនាយកដ្ឋានដែលពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ៕








 

No comments:

Post a Comment

Pages