នៅវេលាម៉ោង០២:៣០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កម្លាំងអធិការនគរបាលក្រុងបានលុង សហការជាមួយកម្លាំងព្រហ្មទណ្ឌ័កំរិតស្រាល និងកម្លាំងប៉ុស្តិ៍បឹងកន្សែង ប៉ុស្តិ៍ឡាបានសៀក បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៤មុខសញ្ញានៅចំនុចមុខធនាគាជាតិរតនគិរី ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ក្រោមការដឹកនាំសម្របសម្រួលនិតិវិធីដោយលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
🔶ជនសង្ស័យមានអត្តសញ្ញាណដូចខាងក្រោម:
១.ឈ្មោះ ក្រុញ សិលា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិគ្រឹង មុខរបរមិនពិតប្រាកដ រស់នៅភូមិគោកប៉ូយ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី ។
២.ឈ្មោះ ប៊ិន ធី អាយុ២២ឆ្នាំ ភេទប្រុស ជនជាតិគ្រឹង រស់នៅភូមិកាឡៃ១ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី។
៣.ឈ្មោះ គ្រុញ ការ៉ានី ភេទប្រុស អាយុ២០ឆ្នាំ ភូមិគោកប៉ូយ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។
៤.ឈ្មោះ ម៉ាប់ កងសីហា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិគ្រឹង។ រស់នៅថារ៉ងចង ឃុំអូរជុំ ខេត្តរតនគិរី។
🔶វត្ថុតាងដកហូតរួមមានៈ
១.មេតំហ្វេតាមីន ចំនួន០១ថង់ ទម្ងន់សុទ្ធ០.០៩ ក្រាម
២.ម៉ូតូម៉ាក អិចសាយថឺ ពណ៌ទឹកបុិច គ្មានស្លាកលេខ ចំនួន០១គ្រឿង។
៣.ម៉ូតូ ស្មាស់រីវ៉ូ ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន០១គ្រឿង
៤.ទូរស័ព្ទម៉ាករៀលមី ពណ៌ស ចំនួន០១គ្រឿង
៥.ទូរស័ព្ទអិនចុចពិល ពណ៌ខ្មៅចំនួន០១គ្រឿង
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលេី កំពុងឃាត់ និងរក្សាទុកបណ្តោះនៅអធិការដ្ឋាននគរបាលក្រុងបានលុង ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីតាមនិតិវិធីច្បាប់។
No comments:
Post a Comment