ភ្នំពេញ៖ ដើម្បីធានាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លេខាធិការដ្ឋាននៃ គ.ស.អ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាលេខាធិការដ្ឋាននៃ គ.ស.អ បានដឹកនាំក្រុមទី២ ក្រុមប្រចាំបញ្ជារបស់លេខាធិការដ្ឋាននៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្រុមប្រចាំការទី២នេះ រួមមាន ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ប្រធាន និងឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ អនុប្រធាន ព្រមទាំងឯកឧត្តម អស់លោកមកពីតាមបណ្តាស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតជាសមាជិក។
ក្រុមប្រចាំបញ្ជាមានតួនាទី ជាសេនាធិការជូនលេខាធិការដ្ឋាននៃ គ.ស.អ និងមានភារកិច្ចដូចខាងក្រោម ៖
-ជួយដល់លេខាធិការដ្ឋាននៃ គ.ស.អ ក្នុងការតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដល់ការបោះឆ្នោត ការអនុវត្តបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ទាំងមុន និងក្រោយបោះឆ្នោត ។
-ប្រមូលផ្ដុំព័ត៌មាន និងរបាយការណ៍ពីបណ្ដាលក្រសួង/ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងពីយន្តការ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត ជុំវិញស្ថានការណ៍សន្តិសុខបោះឆ្នោត និងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីរាយការណ៍ជូនប្រធានសេខាធិការដ្ឋាននៃ គ.ស.អ សុំការចង្អុលដឹកនាំបន្ត។
-តាមដាន ក្ដាប់ព័ត៌មាន និងសភាពការណ៍នានា ដែលបានកើតឡើតនៅតាមបណ្ដាលរាជធានី-ខេត្ត ទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត ធ្វើការវិភាគ វាយតម្លៃ រាយការណ៍ជូនប្រធានលេខាធិការដ្ឋាននៃ គ.ស.អ ដើម្បីចង្អុលដឹកនាំទៅអង្គភាពជំនាញ ធ្វើការដោះស្រាយបានទាន់ពេលវេលា។
-ធ្វើរបាយការណ៍រៀងរាល់ថ្ងៃ អំពីស្ថានការណ៍សន្តិសុខបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនប្រធានលេខាធិការដ្ឋាននៃ គ.ស.អ ដើម្បីរាយការណ៍ជូនប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ៕
No comments:
Post a Comment