ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រគល់ និងទទួលសួនដើមឈើ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, June 1, 2022

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រគល់ និងទទួលសួនដើមឈើ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រគល់ និងទទួលសួនដើមឈើ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដើមឈើមួយកន្លែង ដែល មានទីទាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ពីលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ជនជាតិជប៉ុន។


លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) និង លោក ហុក ហូរលីម នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រាងស្តីពីការប្រគល់ និងទទួលសួនដើមឈើនេះ ដោយឯកឧត្តម អភិបាលរាជធានីភ្នំពេញ ធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ។


មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញលើកឡើងថា៖ រដ្ឋបាលរាជធានីភ្នំពេញ ពិតជាមានកិត្តិយស និងក្តីសោមនស្សរីករាយក្រៃលែង ដោយបានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការប្រគល់ និងទទួលសួនដើមឈើ មានទីតាំង នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


បើតាមការអោយដឹងពីសាច់ញាតិរបស់លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ថា លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) គាត់ស្រឡាញ់កម្ពុជា ហើយក៏ស្រឡាញធម្មជាតិដែរ។ ដោយជាប្រទេសសំបូរព្រៃឈើ ហើយមិនចង់អោយភ្នំពេញបាត់បងដើមឈើ ចង់អោយក្រុងមានសួនច្បារដែលអ្នកនៅទីក្រុងអាចមកលេងបាន។ ទើបលោកខិតខំបង្កើតសួននេះឡើង ដែលបុគ្គលតែម្នាក់ឯងមិនអាចបន្តគ្រប់គ្រងបាន ហើយគឺស្ថិតនៅក្រោមបរិស្ថាន១ដែលត្រូវបានគ្រប់គ្រង ដូចនេះទើបត្រូវប្រគល់ជូនដល់សាលារាជធានីភ្នំពេញ។ លោកសូមអោយបន្តរក្សាសួននេះអោយបានស្អាតល្អក្នុងបរិយាកាសដ៏សែនមនោរម្យ។


ក្នុងពិធីនេះ ក៏មានការស្មឹងស្មាធ ១នាទី ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ដែលម្ចាស់ដីនេះ និងជាស្វាមីរបស់លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ផងដែរ៕







 

No comments:

Post a Comment

Pages