ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូ និងផ្លូវ​បេតុងចំនួន២ខ្សែ ស្ថិតនៅក្នុងសង្កាត់ចំនួន០៤ ក្នុងក្រុងបាត់ដំបង - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, June 2, 2022

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូ និងផ្លូវ​បេតុងចំនួន២ខ្សែ ស្ថិតនៅក្នុងសង្កាត់ចំនួន០៤ ក្នុងក្រុងបាត់ដំបង

នៅព្រឹកថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាន​អញ្ជើញ​​ជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងចំនួន ០២ខ្សែគឺផ្លូវលេខ ៥១៧ និងផ្លូវលេខ៥២០ ប្រវែងសរុប៤,១៦០ម៉ែត្រ និងទទឹង១០ម៉ែត្រ ក្នុងសង្កាត់ចំនួន០៤ គឺសង្កាត់ស្វាយ​ប៉ោ សង្កាត់​​ចំការសំរោង សង្កាត់ស្លាកែត និងសង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។


ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ការបើក​ការ​រដ្ឋាន​ជួសជុលផ្លូវក្រាលកៅស៊ូនាពេលនេះ  គឺដើម្បីបំពេញតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋ តបតាមសំណូម​ពរ​របស់ប្រជាពលរដ្ឋ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមឃុំសង្កាត់នានាក្នុងក្រុងបាត់ដំបង និងខេត្តបាត់​ដំបង​អត់ធ្មត់រង់ចាំសមិទ្ធផលថ្មីៗជាច្រើន ដែលរដ្ឋបាលខេត្តបាត់ដំបងនឹងធ្វើការសាងសង់ និងជួសជុល​ជូនប្រ​ជា​ពលរដ្ឋជាបន្តបន្ទាប់ទៀតទៅតាមផែនការរបស់រដ្ឋបាលខេត្តបាត់ដំបង។

ឯកឧត្តមបន្តទៀតថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា គឺកើតចេញពីសុខសន្ដិភាព ក្រោមការដឹក​នាំដ៏​ឈ្លា​ស​វៃ​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចខិត​ខំប្រឹ​​ងប្រែង​រ​កគ្រប់មធ្យោបាយស្វែងរកសន្ដិភាពជូនប្រជាពលរដ្ឋ នឹងធ្វើការអភិវឌ្ឍន៍ប្រទេសឱ្យមា​នការរីក​ចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ និងជាពិសេសខេត្តបាត់ដំបង ក្រោមការចង្អុលបង្ហាញពីសំណាក់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ដែលសម្ដេចខិតខំប្រឹង​ប្រែងកសាង​សាលារៀន អនុវិទ្យាល័យ វិទ្យាល័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម ជូនប្រជាពលរដ្ឋខេត្តបាត់ដំបងផងដែរ ហើយបើសិនជាប្រជាពលរដ្ឋរក្សាទុកនូវសន្ដិភាពនេះបាន ប្រទេសកម្ពុជានឹងក្លាយជាប្រទេស​ដែលមានចំណូល​ខ្ពស់ នៅឆ្នាំ២០៥០ ឬប្រទេសជឿនលឿន។


ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ សម្រាប់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេល​ខាង​មុខ​នេះ សូមប្រជាពលរដ្ឋចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នាសម្រាប់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងត្រូវ​មានឯកសារគ្រប់គ្រាន់ដូចជាអត្តសញ្ញាណប័ណ្ណជាដើម សម្រាប់ថ្ងៃបោះឆ្នោតនាថ្ងៃទី០៥ ខែមិថុនា វេលាម៉ោង ៧ព្រឹក ដល់ម៉ោង៣រសៀល រយៈពេលមួយថ្ងៃ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋគំរូសម្រាប់ប្រទេសជាតិ ហើយបើសិនបាត់អត្តសញ្ញាណប័ណ្ណសូមរាយការណ៍ទៅភូមិ ឃុំ សង្កាត់ដែលប្រជាពលរដ្ឋរស់​នៅ​ដើម្បីធ្វើឯកសារ​បញ្ជាក់អត្តសញ្ញាណប័ណ្ណដើម្បីមានសិទ្ធិក្នុងការបោះឆ្នោតខាងមុខនេះ។


ឯកឧត្តម បានមានប្រសាសន៍ណែនាំដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬ​ដូស​ជំរុញ សូមរួសរាន់ចាក់នៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ដែលរដ្ឋបាលក្រុង ស្រុកបានរៀបចំ ចំណែក​ប្រជាពលរដ្ឋដែលចាក់ដូសទី៣រួចរាល់បន្ទាប់ពី៣-៤ខែ ក៏អាចបន្តចាក់ដូសទី៤បន្តបន្ទាប់ទៀត៕









 

No comments:

Post a Comment

Pages