នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ម៉ោង១៦:៣០នាទី នៅចំណុចភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ប្រព្រឹត្តនៅមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះ យូ ទី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ២៦៨Z ភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។


ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖ 

១- ឈ្មោះ អួន រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។

២- ឈ្មោះជួន យ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជាតិជនខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។


វត្ថុតាងដកហូត៖ ដែកកែច្នៃចុងស្រួច ចំនួន០២, កូនសោខ្សៀលេខ៨ ចំនួន០១, កូនសោលេខ៨ ចំនួន០១, កូនកាំបិត០១ និងកូនសោម៉ូតូ ចំនួន០២។


បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕