បុរសម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាក Hyundai រេចង្កូតបុករថយន្តកុងតឺន័រ ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, June 10, 2022

បុរសម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាក Hyundai រេចង្កូតបុករថយន្តកុងតឺន័រ ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះជីវិតភ្លាមៗ បន្ទាប់ពី បេីករថយន្តក្នុងល្បឿនលឿន ទំនងជាងងុយដេក បានរេចង្កូត ចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅ បុករថយន្តសណ្ដោងកុងតឺន័រ ពេញទំហឹង បណ្ដាលឲ្យរងការខូចយ៉ាងដំណំ  

បង្កឲ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១២និង៣០នាទី រំលងអធ្រាតឈានចូលថ្ងៃសុក្រទី ១០ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ ១ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណឌច្បារអំពៅ រាជធានីភ្នំពេញ ។


តាមប្រភពព័ត៍មាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ បុរសម្នាក់បេីករថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក Hyundai Santafe ពណ៍ស ពាក់ស្លាកលេខ កម្ពុជា NOV . RINA ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីត ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុច កេីតហេតុខាងលេីទំនងជា ងងុយដេក បានរេចង្កូតទៅខាងឆ្វេងដៃ ចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្តសណ្ដោងកុងតឺន័រ ក្បាលពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3A-5193 យ៉ាងពេញទំហឹង ដែលកំពុងធ្វេីដំណេីរ បញ្ច្រាស់ទិសគ្នា ពេញទំហឹង បណ្ដាលឲ្យ បុរសជាម្ចាស់រថយន្ត Hyundai រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះជីវិតភ្លាមៗ ។ 


ចំណែករថយន្តទាំងពីររងការខូចខាតផ្នែកខាងមុខ ចំហៀងខាងឆ្វេងដូចគ្នា យ៉ាងដំណំ  រីឯតៃកុងរថយន្តកុងតឺន័រ បានរត់គេចខ្លួនបាត់ស្រមោល ។


ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងយករថយន្តទាំងពីរទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា ពេលក្រោយ ៕






 

No comments:

Post a Comment

Pages