អគ្គលេខាធិការអង្គការNATO លោក Jens Stoltenberg និយាយកាលពីថ្ងៃអាទិត្យថា សម្ព័ន្ធនេះ កំពុងធ្វើការជាមួយប្រទេសទួរគីដើម្បីដោះស្រាយការជំទាស់របស់ប្រទេសទួរគី ចំពោះបំណងរងបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ចូលរួមជាមួយសម្ព័ន្ធនេះ។
សង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន បានជំរុញឲ្យប្រទេសនៅអឺរ៉ុបខាងជើងទាំងពីរនេះ ចូលជាសមាជិកអង្គការNATO ប៉ុន្តែ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានបង្ហាញពីសកម្មភាពជាច្រើនរបស់គណបក្សពលករឃឺត ថាជាផ្នែកមួយនៃការជំទាស់របស់ទួរគីចំពោះការក្លាយជាសមាជិកភាពរបស់ពួកគេ។
No comments:
Post a Comment