ជនសង្ស័យ ២នាក់ ក្មុងចំណោមបក្សពួក៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វេីការស្រាវជ្រាវ ឈានការឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, July 25, 2022

ជនសង្ស័យ ២នាក់ ក្មុងចំណោមបក្សពួក៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វេីការស្រាវជ្រាវ ឈានការឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២

ជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្សពួក ៣នាក់ ដែលបានឆក់ទូរសព្ទពីស្ត្រីម្នាក់កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវាង អធិការនគរបាលខណ្ឌ ស្រាវជ្រាវ និងឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំនុច ផ្ទះសំណាក់ ស្តិតក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 


ដកហូត បានម៉ូតូ១គ្រឿងជាមធ្យោបាយធ្វើសកម្មភាព និងទូរសព្ទ័ជនរងគ្រោះចំនួន១គ្រឿង ។ 


ចំពោះបក្សពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមស្រាវជ្រាវ ដេីម្បីឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធីច្បាប់ ៕






 

No comments:

Post a Comment

Pages