ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីវិវាទរវាងប្រជាពលរដ្ឋចំនួន១៣៦គ្រួសារ និងក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្ទេត ឯ.ក - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, July 5, 2022

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីវិវាទរវាងប្រជាពលរដ្ឋចំនួន១៣៦គ្រួសារ និងក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្ទេត ឯ.ក

ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីវិវាទរវាងប្រជាពលរដ្ឋចំនួន១៣៦គ្រួសារ និងក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្ទេត ឯ.ក ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញលក់ផ្ទះល្វែង/វីឡាកូនកាត់ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាប្រធានអង្គប្រជុំ បានឯកភាពដាក់កម្មវិធី ដើម្បីដោះស្រាយបញ្ហាវិវាទការសាងសង់ ការបញ្ចប់កិច្ចសន្យាសាងសង់ នៃក្រុមហ៊ុនបុរី VIP ជាមួយបងប្អូនប្រជាពលរដ្ឋដែលជាអតិថិជន និង បានបើកឱកាសឱ្យភាគីតំណាងប្រជាពលរដ្ឋ និង តំណាងក្រុមហ៊ុន លើកឡើងជាមតិយោបល់ ដើម្បីធ្វើការដោះស្រាយ។ 


កិច្ចប្រជុំជជែកគ្នាយ៉ាងផុសផលដោយមានការសម្របសម្រួលយ៉ាងល្អពីសំណាក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ រហូតបើកផ្លូវឱ្យតំណាងប្រជាពលរដ្ឋចំនួន១៣៦គ្រួសារ និង ក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្ទេត ឯ.ក (ក្រុមហ៊ុន បុរី VIP) បង្កើតនូវកិច្ចព្រៀមព្រៀងថ្មីមួយ ដើម្បីឈានទៅរកការបញ្ចប់វិវាទទិញលក់«ផ្ទះល្វែង/វីឡា»បុរី VIP នៅស្រុកព្រៃនប់។ 


ក្នុងកិច្ចប្រជុំនាពេលនេះ ភាគីទាំងសងខាងបានឯកភាពព្រមព្រៀងគ្នាគោរព និង អនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖ 


១-ភាគីក្រុមហ៊ុនបុរី VIP ធានាអះអាងនឹងចាប់ផ្តើមបន្តការសាងសង់ផ្ទះជូនអតិថិជនឱ្យបានរួចរាល់ ក្នុងរយៈពេល ១២ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ តទៅ។ ក្នុងករណី ក្រុមហ៊ុនបុរី VIP មិនអាចសាងសង់ទាន់ពេលវេលាដូចការធានាអះអាងខាងលើនេះទេ ក្រុមហ៊ុនបុរី VIP យល់ព្រមបង់ការប្រាក់ ជូនអតិថិជន ១ភាគរយ ក្នុងមួយខែ នៃទឹកប្រាក់ដែលអតិថិជនបានបង់ជូនទៅក្រុមហ៊ុនជាក់ស្តែង ក្នុងនោះក្រុមហ៊ុនយល់ព្រមរៀបចំយន្តការ នៃការទូទាត់សងការប្រាក់ជូនទៅអតិថិជន នៅស្នាក់ការលក់ផ្ទះរបស់ក្រុមហ៊ុន បុរី VIP នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 


២-ភាគីក្រុមហ៊ុនបុរី VIP នឹងប្រគល់ប័ណ្ណកម្មសិទ្ធិ រួមទាំងឯកសារផ្ទេរកម្មសិទ្ធិជូនទៅអតិថិជនណាដែលបានបង់ប្រាក់គ្រប់ចំនួន ១០០% តាមកិច្ចសន្យា ក្នុងរយៈពេល ០៨ខែ គិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ តទៅ។ 


៣-ភាគីទាំងសងខាងយល់ព្រមជូនអាជ្ញាធរមានសមត្ថកិច្ចដើម្បីតាមដានការអនុវត្តការងារសាងសង់របស់ក្រុមហ៊ុនបុរី VIP។ 


៤-ភាគីក្រុមហ៊ុនបុរី VIP ត្រូវបន្តការសាងសង់សំណង់ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ និងអនុញ្ញាតឱ្យអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យវាយតម្លៃពីវឌ្ឍនភាព នៃសំណង់ នៅអំឡុងដើមខែកញ្ញា ឆ្នាំ២០២២ ដើម្បីឱ្យអតិថិជនបន្តការបង់ប្រាក់ជូនបុរី តាមការឯកភាពជារួមរវាងក្រុមហ៊ុនបុរី VIP , អតិថិជន និងក្រុមការងាររដ្ឋបាលខេត្ត។ 


៥-ចំពោះអតិថិជនដែលមិនទាន់បានបង់ប្រាក់គ្រប់ចំនួន ត្រូវបន្តបង់ប្រាក់តាមកិច្ចសន្យានៅពេលដែលក្រុមហ៊ុនបុរី VIP សាងសង់សំណង់សម្រេចបាន តាមសមាមាត្រនៃទំហំទឹកប្រាក់ដែលអតិថិជនបានបង់ (តាមការវាយតម្លៃរបស់មន្ត្រីជំនាញ)។ 


៦-ភាគីក្រុមហ៊ុនបុរី VIP និងភាគីអតិថិជនយល់ព្រមអនុវត្តតាមការព្រមព្រៀងខាងលើ ក្នុងករណី  ភាគីណាមួយមិនអនុវត្តតាមការព្រមព្រៀងខាងលើនេះ ភាគីនោះសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់។





 

No comments:

Post a Comment

Pages