ភ្នំពេញ៖ កាលពី យប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុងកែងផ្លូវ១៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយម៉ូតូមួយគ្រឿងបានបុកជាមួយនិងរថយន្តស្របពេលដែលរថយន្តកំពុងបត់ឆ្លងផ្លូវបណ្តាលអោយយុវជន២នាក់ បើកបរនិងរួមដំណើរលើម៉ូតូផ្លោងចេញជាច្រើនម៉ែត្រ ស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យចំណែកឯម៉ូតូខ្ចាត់ទៅខាងលើរថយន្តខូចខាតយ៉ាងដំណំ។


មុនពេលកើតហេតុមានយុវជន២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌សរពាក់ស្លាកលេខ ភ្នំពេញ1HX 2241បានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនភ្លាមៗនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាកTOYOTA ព្រូសពណ៌សរពាក់ស្លាកលេខ ភ្នំពេញ2 BC 2373 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានធ្វើដំណើរតាមបណ្តោយផ្លូវកើតហេតុខាងលើទិសដៅពីកើតមកលិចបញ្ច្រាស់ទិសគ្នាមួយនិងម៉ូតូលុះមកដល់ត្រង់ចំណុចកើតហេតុនៅដែលរថយន្ត ខាងលើកំពុងតែបត់ឆ្លងផ្លូវក៏ត្រូវបានបុកជាមួយនិងម៉ូតូពេញទំហឹងបណ្តាលយុវជន២នាក់ជិះលើម៉ូតូផ្លោងជាច្រើនម៉ែត្រនិងម៉ូតូបានខ្ចាត់ទើលើរថយន្តរងការខូចខាតយ៉ាងដំណំ នៅពេលដែលរថយន្តសាមុយកំពុងដឹកយកទៅសង្គ្រោះដោយសាររបួសយុវជនម្នាក់ធ្ងន់ធ្ងពេកក៏ត្រូវបានស្លាប់បាត់បង់ជីវិត និងយុវជនម្នាក់ក្រុមគ្រូពេទ្យកំពុងតែជួយសង្គ្រោះនៅឯមន្ទីពេទ្យ យុវជនម្នាក់ដែលបានស្លាប់ខាងលើមិនទាន់បានទទួលបានអត្តសញ្ញាណនៅឡើយទេ ចំណែឯអ្នកបើកបររថយន្តបានចាកចេញពីទីតាំងកើតហេតុបាត់ស្រមោល ៕