ខេត្តក្រចេះ : កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត និងស្រុក ក្រោមការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានចុះបំបែកលើសំណុំរឿងអំពើឃាតកម្មមួយដែលបានកើតឡើងនៅភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ក្រោយចុះស្រាវជ្រាវបានរយៈពេលមួយថ្ងៃ។ ដោយក្នុងនោះនគរបាលជំនាញព្រហ្មទណ្ឌនៅថ្ងៃទី២៧ ខែកក្កដា បានសម្រេចចាប់ឃាត់ខ្លួនជនសង្ស័យដៃដល់ម្នាក់ជាប្តីឈ្មោះ មាន ឈាងនី អាយុ៥៦ឆ្នាំ។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា កាលយប់ថ្ងៃកើតហេតុទី២៦ ខែកក្កដា រូបគេបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើស្រ្តីរងគ្រោះជាប្រពន្ឋឈ្មោះ ក្តាន់ យេម អាយុ៦២ឆ្នាំ ត្រូវបានវាយនឹងពូរថៅចំកញ្ចឹងកខាងឆ្វេង បណ្តាលអោយដួលផ្កាប់មុខនៅនិងភ្នក់ភ្លើងស្លាប់នៅនិងកន្លែងនៅមុខខ្ទមស្រែ។ ដោយសារតែខឹងនិងស្រ្តីរងគ្រោះមិនអោយរូបគេដឹកស្រូវយកទៅអោយផ្ទះប្រពន្ឋចុង ៕
No comments:
Post a Comment