ថ្ងៃអាទិត្យ ទី០៣ ខែ កក្កដា ឆ្នាំ ២០២២ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិហុងស៊ុយ ភូមិលើ ភូមិត្បាល់កិន ភូមិទង់លាង និងភូមិកន្សោមអក ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
សូមជម្រាបថាការចុះបញ្ជីសរុបទូទាំងខេត្តសម្រេចបានចំនួន ៣៨១ ភូមិ ស្មើនឹង ៧,១៧% នៃចំនួន ភូមិសរុប៤៨៨ភូមិ ប្រមូលទិន្នន័យសរុបបានចំនួន ៦១៩ ៣៧៤ ក្បាលដី ស្មើនឹង ៧៧,៤២% ចែកបណ្ណជូនប្រជាពលរដ្ឋបានចំនួន ៥១៣ ៥១៩បណ្ណ ស្មើនឹង៦៤,១៩%នៃក្បាលដីប៉ាន់ស្មានសរុប៨០០ ០០០ក្បាលដី។
ដោយឡែកនៅស្រុកបន្ទាយមាស មានឃុំចំនួន១៥ ភូមិចំនួន៨៨ មានផ្ទៃដីទំហំ៤០៤០៩ ហិកតា និង មានក្បាលដីប៉ាន់ស្មានប្រមាណ១៣២០០០ក្បាលដី បានចាប់ដំណើរការធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចាប់ពីឆ្នាំ ២០០៩ គិតមកដល់បច្ចុប្បន្នមានរយៈពេល ១៣ឆ្នាំហើយដោយបានចុះបញ្ជីរួចចំនួន ៦២ ភូមិ ស្មើនឹង៧០,៤៥% មិនទាន់ចុះបញ្ជី២៦ភូមិ។
សម្រាប់ឃុំបន្ទាយមាសខាងលិចនេះមានចំនួន ០៥ភូមិ គឺភូមិហុងស៊ុយ ភូមិព្រៃលើ ភូមិត្បាល់កិន ភូមិទង់លាង និងភូមិកន្សោមអក ដែលត្រូវធ្វើការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យនៅថ្ងៃនេះមានផ្ទៃដីសរុបចំនួន៤០៤៧,៩៣ ហិកតា ក្នុងនោះ ដីស្រែមានចំនួន៤០១២,៩៣ ហិកតា ដីចម្ការមាន២០ ហិកតា និងដីលំនៅឋានមាន ១៥ ហិកតា ហើយមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៥៣០៨ ក្បាលដី ស្មើនឹង១ ៣២៧ គ្រួសារ៕
No comments:
Post a Comment