បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុ.ករថយន្តសេរីទំនើបម៉ាកMercedes G550ពេញទំហឹងរងរបួសយ៉ាងដំណំ….. - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, July 9, 2022

បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុ.ករថយន្តសេរីទំនើបម៉ាកMercedes G550ពេញទំហឹងរងរបួសយ៉ាងដំណំ…..

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់បានជ្រុលចង្កូតទៅបុករថយន្តស៊េរីទំនើបពេញទំហឹងបណ្តាលដួលបោកទៅនិងផ្លូវបណ្តាលអោយរងរបួសបែកមុខបែកមាត់យ៉ាងដំណំ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ០៩និង២៥នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅខាងមុខបុរី សាន់ វេតាមបណ្តោយផ្លូវ៣៣៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជុំវិញទីតាំងកន្លែងកើតហេតុបានប្រាប់អោយដឹងថាមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកMercedes G550ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BH 0911 បានធ្វើដំណើតាមបណ្តោយផ្លូវ៣៣៧ទិសដៅពីត្បូងទៅជើងលុះមកដល់ត្រង់ចំណុចខាងមុខបុរីសាន់ វេ រថយន្តខាងលើក៏បានបត់ឆ្វេងចូលក្នុងបុរី ភ្លាមៗនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2BU 9935 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនធ្វើដំណើរបញ្ច្រាស់ទិសគ្នាចាប់ហ្រាំងម៉ូតូមិនទាន់ក៏បានជ្រុលចង្កូតទៅបុករថយន្តស៊េរីខាងលើដែលកំពុងបត់ចូលក្នុងបុរី សាន់ វេត្រង់ចំណុចចំហៀងខាងស្តាំផ្នែកខាងក្រោយនៃរថយន្តពេញទំហឹងបណ្តាលអោយម៉ូតូ និងរថយន្តរងការខូចខាត និងនាក់បើកបរម៉ូតូដួលបោកទៅនិងផ្លូវរងរបួសបែកមុខបែកមាត់យ៉ាងដំណំ ។

ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងដោយយករថយន្តនិងម៉ូតូទៅជួសជុលរៀងខ្លួន រួចរថយន្តស៊េរីខាងលើបានបើកចូលខាងក្នុងបុរីសាន់ វេបាត់ ចំណែកឯនាក់បើកបរម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងហៅក្រុមគ្រួសារមកយកទៅផ្ទះដើម្បីព្យាបាលរបួស។



 

No comments:

Post a Comment

Pages