ឯកឧត្តម ស ថេត ដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង និងជនពិការ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, August 19, 2022

ឯកឧត្តម ស ថេត ដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង និងជនពិការ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ បានអញ្ជេីញដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង និងជនពិការ ចំនួន ១០គ្រួសារ នៅសង្កាត់បឹងទំពុន១ និងបឹងទំពុន២ ដល់ទីកន្លែងដែលគាត់រស់នៅជាក់ស្តែង ដេីម្បីឲ្យបានយល់ និងជ្រាបច្បាស់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយក្នុងមួយគ្រួសារទទួលបានការឧបត្ថម្ភជាថវិកាចំនួន ១០មុឺនរៀល អង្ករ ៥០គីឡូ ទឹកបរិសុទ្ធ ទឺក្រូច ទឹកត្រី ទឹកសុីអុីវ ត្រីខ ….។ល។ 


បងប្អូនប្រជាពលរដ្ឋទាំងអស់ បានបង្ហាញនូវអារម្មណ៍សប្បាយចិត្ត និងរំភេីប ចំពោះទឹកចិត្តរបស់ឯកឧត្តមប្រធាន ដែលតែងតែលះបង់ពេលវេលាចុះផ្ទាល់ដល់ផ្ទះជួល ជាពិសេសជូនពរឯកឧត្តម សុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ច ៕









 

No comments:

Post a Comment

Pages