លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល និងហូបបាយសាមគ្គីជាមួយ អតីតសមាជិកសមាជិកា គណៈឃោសនាអប់រំមជ្ឈឹម នៅភោជនីយដ្ឋាន កូបេ កាលពី ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតបានកោតសសើរដល់អតីតមន្រ្តីរបស់គណៈឃោសនាអប់រំ ដែលបានរួបរួមគ្នាយកអស់កម្លាំងកាយចិត្ត ធ្វើពលិកម្មគ្រប់បែបយ៉ាង បម្រើគណបក្ស ក៏ដូចជា មប្រើប្រទេសជាតិ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរឲ្យ សមាជិក សមាជិកា ជាអតីត សមាជិក សមាជិកានៃគណៈឃោសនាទាំងអស់ ដែលមានអ្នកខ្លះចូលនិវត្តន៍ និងអ្នកខ្លះកំពុងបម្រើការងារ ត្រូវយកចិត្តទុក្ខដាក់ រួបរួមសាមគ្គីគ្នា រក្សាសុខភាព ដើម្បីបន្តគាំទ្រដលកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ និងសូមបន្តចូលរួមអប់រំកូនចៅ ឲ្យស្រឡាញ់សន្តិភាព ការពារសន្តិភាព ខិតខំសិក្សាកសាងឲ្យទៅជាធនធានមនុស្សដែលមានសមត្ថភាព គុណភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ។
គួររំលឹកផងដែរថា ៖ នេះជាលើកទី១ ហើយ ដែល អតីត សមាជិក សមាជិកា ចំនួនជិត ១០០នាក់ នៃគណៈឃោសនាអប់រំមជ្ឈឹម បានជួបជុំគ្នា សួរសុខទុក្ខគ្នា អោបគ្នា ចាប់ដៃគ្នានិងបានបង្ហាញនូវក្តីនឹករលឹកយ៉ាងខ្លាំងជាពន់ពេក ក្រោយពីបែកគ្នាអស់រយៈពេលជាង ៤០ឆ្នាំ៕
No comments:
Post a Comment