រថយន្តបើកដល់ផ្លូវកោង ជ្រុលធ្លាក់ចូលប្រឡាយទឹកជ្រៅបណ្តាលឱ្យស្លាប់តៃកុងឡាន ភ្លាមៗនៅនឹងកន្លែង.! - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, September 10, 2022

រថយន្តបើកដល់ផ្លូវកោង ជ្រុលធ្លាក់ចូលប្រឡាយទឹកជ្រៅបណ្តាលឱ្យស្លាប់តៃកុងឡាន ភ្លាមៗនៅនឹងកន្លែង.!

(ក្រចេះ) ៖ រថយន្តដឹកទំនិញពេលបើកដល់ផ្លូវកោងអាចមិនបានប្រុងប្រយ័ត្នក៏ជ្រុលធ្លាក់ចូលប្រឡាយទឹកជ្រៅបណ្តាលឱ្យតៃកុងឈ្លក់ទឹកស្លាប់ភ្លាមយ៉ាងអណោចអធ័ម។ 


គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧៦A ពីស្រុកស្នួលខេត្តក្រចេះទៅស្រុកកែវសីមាខេត្តមណ្ឌលគិរីកាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា។


សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ តិ អាយុជាង៤០ឆ្នាំនៅភូមិ១០០ខ្នង អន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។


ជនរងគ្រោះបើករថយន្តសាំយ៉ុងកែច្នៃដើរទិញដើមស្វាយចន្ទីនិងដើមកៅស៊ូដើម្បីដឹកយកទៅលក់នៅស្រុកមេមត់។


រថយន្តនេះបើកមកដល់កន្លែងផ្លូវបត់កោងក៏រេចង្កូតបាត់បង់ម្ចាស់ការជ្រុលធ្លាក់ចូលប្រឡាយទឹកជ្រៅបណ្ដាលឱ្យអ្នកបើកបរបានឈ្លក់ទឹកស្លាប់តែម្តង៕



 

No comments:

Post a Comment

Pages