នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅគេហដ្ឋានរបស់ឯកឧត្តម ដួង តារា ផ្ទាល់ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ដោយមើលឃើញពីការខ្វះខាតជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ ដែលបងប្អូនខ្លះពិការ និងមានជម្ងឺប្រចាំកាយផង ឯកឧត្តមបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន១១ គ្រួសារដើម្បីសម្រាលជីវភាពប្រចាំថ្ងៃ និងបានមានមតិសំណេះសំណាល ផ្តាំផ្ញើរ និងសួរសុខទុក្ខផងដែរ។ 


អំណោយដែលម្នាក់ៗទទួលបានមានដូចជា អង្ករ៥០គីឡូក្រាម មីមួយកេស ត្រីខមួយយួរ សារុងមួយ ក្រម៉ាមួយ និងស្បែកជើងមួយគូ៕