ក្រុមការងាររដ្ឋបាលក្រុង​ព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅចំណុចទីប្រជុំជន(ផ្សារ)​ តំបន់ទំនប់រលក ក្នុងភូមិសាស្រ្តសង្កាត់លេខ១ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, September 8, 2022

ក្រុមការងាររដ្ឋបាលក្រុង​ព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅចំណុចទីប្រជុំជន(ផ្សារ)​ តំបន់ទំនប់រលក ក្នុងភូមិសាស្រ្តសង្កាត់លេខ១

ព្រឹកថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០២២​ ក្រុមការងាររដ្ឋបាលក្រុង​ព្រះសីហនុ ដឹកនាំដោយលោក​ សន​ កុសល​ អភិបាលរងក្រុង​ បានចុះទៅរៀបចំសណ្តាប់ធ្នាប់​ អនាម័យបរិស្ថាន​នៅចំណុចទីប្រជុំជន(ផ្សារ)តំបន់ទំនប់រលក​ ក្នុងភូមិសាស្រ្តសង្កាត់លេខ១។ បន្ទាប់ពីការស្ថាបនាផ្លូវ​តីរវិថីសម្តេចតេជោ​ (ផ្លូវទំនប់រលក-ស្ទឹងហាវ)​ បានធំទូលាយ​រួចរាល់ ពិនិត្យឃេីញថា​ នៅចំណុចទីប្រជុំជន(ផ្សារ)​ ទំនប់រលក​ មានបងប្អូនប្រជាពលរដ្ឋមួយចំនួន​បានលក់ដូរ​ និងដាក់សម្ភារ:​ផ្សេងៗ​ នៅលេីចិញ្ចេីមផ្លូវសាធារណៈខាងមុខផ្ទះរបស់ខ្លួន​ និងបានចតរថយន្តដឹកបន្លែ​ ត្រីសាច់​ និងបាន​ផ្ទេរឥវ៉ាន់លេីផ្លូវ​សាធារណៈ ដែលធ្វេីឱ្យបាត់បង់សណ្តាប់​ធ្នាប់ និងបង្កគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ​ ជាពិសេសសិស្សានុសិស្សធ្វេីដំណេីរឆ្លងកាត់តំបន់នេះ។ 


ដូច្នេះក្រុមការងាររដ្ឋបាលក្រុង​ បានចុះអនុវត្តវិធានការអបរំណែនាំដល់ប្អូនជាម្ចាស់ផ្ទះ​ អ្នកលក់ដូរ​ ម្ចាស់រថយន្ត​ មិនអនុញ្ញាតឱ្យលក់ដូរលេីចិញ្ចេីមផ្លូវសាធារណៈ​នោះឡេីយ។ ក្នុងករណីមិនអនុវត្តតាម ក្រុមការងារនឹងចុះអនុវត្តវិធានការរដ្ឋបាល​ នឹងចាប់យកសម្ភារៈ​ និងរថយន្តយកមករក្សាទុកនៅសាលាក្រុងព្រះសីហនុ​ ដេីម្បីជាការព្រមាន។ 


សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា​ ក្នុងការរៀបចំសណ្តាប់ធ្នាប់​សាធារណៈ រក្សាអនាម័យ-បរិស្ថាន​ និងសោភ័ណភាពទីក្រុង​៕






 

No comments:

Post a Comment

Pages