ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់សែ្តង ពីបទ: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, November 17, 2023

ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់សែ្តង ពីបទ: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

នៅថៃ្ងទី១៧ខែវិច្ចិកាឆាំ្ន២០២៣ វេលាម៉ោង ១០:៣០នាទី កំលាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្នាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានី ភ្នំពេញ ៕  

        

ជនសង្ស័យ  

១.ឈោ្មះ គង់ ភារុនហៅរុន ភេទប្រុស អាយុ៣០ឆាំ្ន ជនជាតិខែ្មរ មុខរបរអូសបន្លែ ស្នាក់នៅក្នុងផ្សារដើមគរខណ្ឌទួលគោក រាជធានីភ្នំពេញ  ។ 

 *វត្តុតាងចាប់យក (ក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន០៤កញ្ចប់តូច)

 បច្ចុប្បន្នជនសង្ស័យ០១នាក់ខាងលើកំពុងធ្វើការឃាត់ខ្លួនជាបណ្តុះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕




 

No comments:

Post a Comment

Pages