សមត្ថកិច្ចជំនាញឃាត់ទុកផលិតផលសាច់បង្កកមួយកន្លែងជិត ៥,០០០គីឡូក្រាមស្ថិតនៅខណ្ឌមានជ័យក្រោយរកឃើញថាគ្មានប្រភពច្បាស់លាស់ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, November 17, 2023

សមត្ថកិច្ចជំនាញឃាត់ទុកផលិតផលសាច់បង្កកមួយកន្លែងជិត ៥,០០០គីឡូក្រាមស្ថិតនៅខណ្ឌមានជ័យក្រោយរកឃើញថាគ្មានប្រភពច្បាស់លាស់

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.  លោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដឹកនាំកម្លាំងជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដីនៃខណ្ឌមានជ័យបានចុះឆែកឆេរទីតាំងឃ្លាំងស្ដុកទុកនិងចែកចាយផលិតផលសាច់បង្កកដែលពុំមានប្រភពច្បាស់លាស់ និងឯកសារត្រឹមត្រូវចំនួន ៤,៧១០គីឡូក្រាម ។ 


ផលិតផលសាច់បង្កកទាំងអស់នោះត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវឱ្យម្ចាស់ចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប.​ ជាមួយនឹងឯកសារបញ្ជាក់ឱ្យបានត្រឹមត្រូវផងដែរ ៕






 

No comments:

Post a Comment

Pages