អាជ្ញាធរក្រុងសំរោងនៅតែបន្តចុះណែនាំដល់ហាមប្រាមមិនអនុញាតិឲ្យបងប្អូនអាជីវករដែលលក់ដូរនៅលើផ្លូវសាធារណតទៅទៀតឡើយ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, November 23, 2023

អាជ្ញាធរក្រុងសំរោងនៅតែបន្តចុះណែនាំដល់ហាមប្រាមមិនអនុញាតិឲ្យបងប្អូនអាជីវករដែលលក់ដូរនៅលើផ្លូវសាធារណតទៅទៀតឡើយ

(ឧត្តរមានជ័យ) ដើម្បីរៀបចំនូវសោភ័ណភាពតាមដងផ្លូវសាធារណ:ទីប្រជុំជនក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យ គណៈបញ្ជាការឯកភាពក្រុងសំរោង អាជ្ញាធរពាក់ព័ន្ធបានណែនាំដល់បងប្អូនដែលជាអាជីវករលក់ដូរនៅតាមដងផ្លូវភ្លោះសូមមេត្តាចូលរួមសហការនឹងជួយរុះរើ ផ្លាកផ្ទាំងប៉ាណូសំយាបតូប តូបលក់កាហ្វេដែលបានសាងសង់ រួចហើយនិងទីតាំងកន្លែងលក់ដូរដូចជាលក់បាយ លក់ផ្លែឈើលក់ របស់របរហូបចុក ផ្សេងៗជាដើម។


លោកផុនចាន់និល អភិបាលក្រុងសំរោងបាន ប្រាប់ឲ្យដឹងនៅថ្ងៃទៅ២៣ខែវិច្ឆិកាឆ្នាំ២០២៣នេះថា កន្លងមកចំពោះការលក់ដូរចូលដីចំណីផ្លូវរដ្ធ ខាងក្រុងសំរោង សង្កាត់ចុះណែនាំប្រាប់ជាច្រើនដងមកហើយ តែចាប់ពីថ្ងៃនេះតទៅរដ្ឋបាលក្រុងពុំអនុញ្ញាតិឲ្យបងប្អូនលក់ដូរនៅលើចិញ្ចើមផ្លូវបាត់បង់សណ្ដាប់ធ្នាប់សាធារណៈបន្តទៀតឡើយ មួយវិញទៀត ដើម្បី កែលម្អនៅក្នុងតំបន់ទីប្រជុំជនឲ្យមានសោភ័ណភាពល្អប្រសើរឡើងវិញ។


លោកអភិបាលក្រុងសំរោងដដែលបានលើកឡើងបន្តថា ដើម្បីរៀបចំសណ្តាប់ធ្នាប់ឲ្យល្អទាំងស្រុងភ្លាមៗនោះមិនអាចបាននោះទេ យើងត្រូវអនុវត្តធ្វើបន្តិចម្តងឲ្យបងប្អូនអាជីវករចូលរួមសហការជាមុនសិន ចំណុចសំខាន់នោះគឺរៀបចំដើម្បីកាយប្រព័ន្ធដាក់លូរំដោះទឹក ដោយក្រុមការងារ  យកលូចាស់ចេញ ដោយដាក់បន្ថែមនូវ លូថ្មីជំនួសវិញរៀបចំប្រព័ន្ធរំដោះទឹកកខ្វក់ ក៏ដូចជារំដោះទឹកហូរដើម្បីកុំឲ្យមានការជន់លិចនៅរដូវវស្សាបន្តទៀយ ដោយកន្លងមកមើលឃើញពីស្ថានភាពនៃការជន់លិចនៅក្នុងក្នុងតំបន់ទីប្រជុំជន ទើបរដ្ធបាលក្រុងសំរោងចំណាយថវិការមូលនិធិឆ្នាំ២០២៣ទិញលូមុខ១០០ដាក់វិញ កាលពីកន្លងទៅលូរចាស់មានត្រឹមតែមុខ៦០ប៉ុណ្ណោះ ឃើញជាក់ស្តែងងាយក្នុងជន់លិចជារៀងរាល់ឆ្នាំតែម្តង។


សូមជម្រាបថា រដ្ឋបាលក្រុងសំរោង ប្រើថវិការមូលនិធិដើម្បីយកទៅទិញលូរដាក់ថ្មីដោយដាក់មុខធំមានទំហំមុខ១០០ កាលពីដើមលូរចាស់មុខទំហំត្រឹមតែ៦០ ការធ្វើឡើងនេះដើម្បីរៀបចំរំដោះទឹកកុំឲ្យស្ទះ មុខទឹក ដោយរុះរើលូចាស់ចេញមកដាក់លូរមុខធំជំនួសវិញដែលមានប្រវែងប្រមាណជា៣០០ម៉ែត្របីរយម៉ែត្រផងដែរ។





 

No comments:

Post a Comment

Pages