កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្មក្នុងអំពើលួច (ម៉ូតូ) - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, November 23, 2023

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្មក្នុងអំពើលួច (ម៉ូតូ)

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៤:០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបករណីទទួលផលចោរកម្មក្នុងអំពើលួច (ម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចមុខរោងលក់ដូរលើទឹក ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ជនសង្ស័យឈ្មោះ ឆេង ចាន់ដេត ភេទប្រុស ជនជាតិខ្មែរ មុខរបរទិញលក់ម៉ូតូ ទីលំនៅបុរីរុងរឿង ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


វត្ថុតាងចាប់យក៖ រថយន្ត ០១គ្រឿង ,ម៉ូតូ ០៤គ្រឿង ,ទូរស័ព្ទដៃចំនួន០២គ្រឿង ។

 

បច្ចុប្បន្ន​ជន​សង្ស័យ​ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ​បន្តតាមនីតិវិធី៕






 

No comments:

Post a Comment

Pages