គណៈកម្មាធិការរៀបចំដែនដីខេត្តប៉ៃលិនរៀបចំ ផែនការសមហរណកម្មអន្តរវិស័យ ជាការតម្រង់ទិសសម្រាប់ការអភិរក្ស និងការអភិវឌ្ឍខេត្តប៉ៃលិន រយៈពេលវែងដល់ឆ្នាំ២០៤៥ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, December 16, 2023

គណៈកម្មាធិការរៀបចំដែនដីខេត្តប៉ៃលិនរៀបចំ ផែនការសមហរណកម្មអន្តរវិស័យ ជាការតម្រង់ទិសសម្រាប់ការអភិរក្ស និងការអភិវឌ្ឍខេត្តប៉ៃលិន រយៈពេលវែងដល់ឆ្នាំ២០៤៥

ប៉ៃលិន៖ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តប៉ៃលិន ដឹកនាំដោយលោក ហុក សុផល អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន តំណាងលោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ លើការងារកសាងផែនការរៀបចំដែនដីខេត្តប៉ៃលិន ចក្ខុវិស័យឆ្នាំ២០៤៥ ដោយមានការចូលរួមគាំទ្របច្ចេកទេស ពីគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងការចូលរួមពីតំណាងក្រុមប្រឹក្សាខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិ សរុបអ្នកចូលរួម ចំនួន ជិត២០០នាក់ នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។


ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត បានមានប្រសាន៍ថា វិស័យរៀបចំដែនដី និងនគរូបនីយកម្ម គឺជាយន្តការមួយដ៏សំខាន់ ដែលពុំអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិ សំដៅកាត់បន្ថយភាពអនាធិបតេយ្យ ក្នុងការកាន់កាប់ ប្រើប្រាស់ដីធ្លី និងវិវាទដីធ្លី ព្រមទាំងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងឯកជនឱ្យមានសណ្តាប់ធ្នាប់ និងសោភ័ណភាពល្អ។


លោកបានបន្តទៀតថា ផែនការប្រើប្រាស់ដី និងប្លង់គោលប្រើប្រាស់ដី គឺជាការកំណត់អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រតម្រង់ទិស សម្រាប់អភិវឌ្ឍន៍រូបវន្ត និងការកំណត់ប្រភេទនៃការប្រើប្រាស់ដី ព្រមទាំងបង្ហាញអំពីទម្រង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃក្រុង ស្រុក និងការធ្វើសមាហរណកម្មក្រុង និងតំបន់ជុំវិញ។


លោកបញ្ជាក់ថា ផែនការរៀបចំដែនខេត្តប៉ៃលិន ជាផែនការសមហរណកម្មអន្តរវិស័យ តម្រង់ទិសសម្រាប់ការអភិរក្ស និងការអភិវឌ្ឍខេត្តប៉ៃលិនរយៈពេលវែង ដែលមានចក្ខុវិស័យឆ្នាំ២០៤៥។

សមាជិកសមាជិកានៃអង្គប្រជុំពិភាក្សាទាំងមូល បានចូលរួមពិភាក្សាយ៉ាងផុសផុល អមអរសាទរ និងគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើម លើការកសាងផែនការរៀបចំដែនដីខេត្តប៉ៃលិននាពេលនេះ៕





 

No comments:

Post a Comment

Pages