នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:៤០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ ពាក់ព័ន្ទករណីលួចយកម៉ូតូ ប្រព្រឹត្តនៅចំណុចបន្ទប់ជួល ផ្លូវលេខ១០១៣ ភូមិពោងពាយ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ 


ជនសង្ស័យឃាត់ខ្លួនចំនួន០៥នាក់៖

១-ឈ្មោះ សុខ ហេង ភេទប្រុស ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរ មិនពិតប្រាកដ។

២-ឈ្មោះ សុខ កុសល់ ភេទប្រុស ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរ ចុងភៅ។

៣-ឈ្មោះ ផុន ណារិទ្ធ ភេទប្រុស ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរ មិនពិតប្រាកដ។

៤-ឈ្មោះ ទូច គីមប៊ុណ្ណារិទ្ធ ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរ មិនពិតប្រាកដ។

៥-ឈ្មោះ ចាន់ មករា ភេទប្រុស ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក មុខរបរ មិនពិតប្រាកដ។


ភស្តុតាងចាប់យក៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីឡេត ពណ៌ខៀវស សេរីឆ្នាំ២០១៩ គ្មានផ្លាកលេខ និងកញ្ចក់, ផ្លាកលេខម៉ូតូកំពង់ចាម១U-៤៥៦៩ ចំនួន០១, កញ្ចក់ម៉ូតូចំនួន ០១គូ។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ម៉ូតូជូនជនរងគ្រោះវិញតាមការស្នើសុំ។


បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងម៉ូតូរបស់ជនរងគ្រោះដែលចាប់បានខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕