ឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ០១គ្រឿង) - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, December 21, 2023

ឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ០១គ្រឿង)

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៩:៣០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ០១គ្រឿង) ឃាត់ខ្លួននៅចំណុចមុខផ្ទះ១១CD ផ្លូវលេខ៥៧៨ ក្រុមទី៥១ ភូមិ១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែល បានប្រព្រឹត្តបទល្មើសនៅចំណុចមុខគ្លីនិចឯកជនសុខាកំបូល លើដងផ្លូវលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៧:៤០នាទីព្រឹក ។

       

ជនសង្ស័យ:

១-ឈ្មោះ សុខ លី ហៅ លី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ជាអ្នកជិះបិទគូទឃាត់ខ្លួន) ។

២-ឈ្មោះ អាកណ្ដុរ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកដៃដល់គេចខ្លួនបាត់) ។

៣-ឈ្មោះ អាតូ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកជិះបិទគូទគេចខ្លួនបាត់)។

    -វត្ថុតាងចាប់យកមាន៖

-ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ស៊េរី2023 ពណ៍ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1KG-2328 ដែលមានលេខតួ: 5218682 លេខម៉ាស៊ីន: 1218682 និងទូរស័ព្ទដៃ០១គ្រឿងម៉ាក I phone 12Promax ពណ៍ត្នោត (ជាជនសង្ស័យខាងលើ) ។

      

ជនរងគ្រោះ:   

-ឈ្មោះ MISS CHONTICHA ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិថៃ មុខរបរ បុគ្គលិកក្រុមហ៊ុន ។

      

បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ បានធ្វើការប្រគល់ជូន អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការបន្តតាមនីតិវិធី។




 

No comments:

Post a Comment

Pages