នៅវេលាម៉ោង​២:៣៥នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះកម្លាំងជំនាញកំពុងស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យខូចខាតឆេះផ្ទះ ថ្មប្រក់ស័ង្កសី ចំនួន០២លែ្វងអស់ទាំងស្រុងទំហំ ១៥ម៉ែត្រ x៣៥ម៉ែត្រ និងបណ្តាលឱ្យឆេះរាលដាលផ្ទះចំនួន ០១ខ្នងអស់២០ភាគរយ។


នៅម៉ោង០៦:១៥នាទីល្ងាច ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ២២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១១០ឡាន ស្មើនឹង៤៤០ ម៉ែត្រគូប,រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប, រថយន្តអគ្គិភ័យ៧១១ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ឡាន ស្មើនឹង៦០ ម៉ែត្រគូប, រថយន្តអគ្គិភ័យបញ្ជាការទ័ពពិសេស៩១១ចំនួន ០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប,រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៩ឡានស្មើនឹង ៣៦ម៉ែត្រគូប,រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡានស្មើនឹង ១៨ម៉ែត្រគូប,នរថយន្តអគ្គិភ័យក្រុមហ៊ុនជីបម៉ុនលែនចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ៣ឡានសើ្មនឹង២៧ ម៉ែត្រគូប,រថយន្តអគ្គិភ័យបុរីប៉េងហ៊ួតចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡានសើ្មនឹង២៤ម៉ែត្រគូប៕