(ឧត្តរមានជ័យ)ថ្លែងនៅក្នុងពិធីបើកអង្គសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជននិងកីឡា ឆ្នាំសិក្សា២០២២.២០២៣និងលើកទិសដៅឆ្នាំសិក្សា២០២៣.២០២៤ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡា ស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន មេត្តាជួយទប់ស្កាត់ចំពោះសិស្ស គេចម៉ោងនៅ ក្រៅសាលាមិនព្រមចូលរៀន ជាពិសេស មានពាក់ឯកសណ្ឋានជាប់ ទៅចូលកន្លែង ស្នូកឃ័រ ក្លិប កីឡា តារាងបាល់ តាមរោងកាហ្វេ តាមម៉ាត ជាដើម ហើយមួយវិញទៀត ក៏សូមស្នើរទៅមន្ត្រីនគរបាលជំនាញនៅតាមបណ្តាប៉ុស្តិ៏ អធិការក្រុងស្រុកទាំងអស់មេត្តា ពង្រឹងលើសិស្សមិនទាន់គ្រប់អាយុឲ្យបើកបរម៉ូតូនិងមិនពាក់មួកសុវត្ថិភាព គឺត្រូវតែ អនុវត្តទៅតាមនីតិវិធីច្បាប់កុំឲ្យមានការលើកលែងពីព្រោះថា ការធ្វើបែបនេះគឺដើម្បីកាត់បន្ថយក្នុងការគ្រោះថ្នាក់ចរាចរណ៍ ជាបន្តបន្ទាប់។



ពីធីបើកអង្គសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជននិងកីឡាឆ្នាំសិក្សា២០២២.២០២៣ និងឆ្នាំសិក្សា២០២៣.២០២៤ នេះផងដែរគឺប្រព្រឹត្តធ្វើឡើងនៅក្នុងបរិវេណ មន្ទីរអប់រំយុវជននិងកីឡា ខេត្តឧត្តរមានជ័យស្ថិតនៅក្នុងភូមិបុរីរដ្ឋបាលសង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យរយះពេលចំនួន២ថ្ងៃចាប់ថ្ងៃទី១៥នឹងនៅរសៀលថ្ងៃទី១៦ខែកុម្ភ:ឆ្នាំ២០២៤នេះក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ អស់លោក លោកស្រីកងកម្លាំង ប្រធានអនុប្រធានមន្ទីរមកពីតាមបណ្តាអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់។ 


លោកបុិច រតនា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាន ឡើង របាយការណ៍ដោយបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្នុងអង្គពិធីសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារមន្ទីរអប់រំតែងតែ ប្រជុំផ្សព្វផ្សាយហើយក្រើនរំឭកទៅដល់ លោកគ្រូអ្នកគ្រូនាយកសាលា បឋមនិងអនុវិទ្យាល័យ វិទ្យាល័យ ទាំងអស់ឲ្យចូលរួម ពង្រឹង លើកិច្ចការងារ បង្រៀនសិស្សានុសិស្ស ឲ្យបានទៀងទាត់មានតម្លាភាព និងលើកទឹកចិត្តទៅដល់ មាតាបិតាសិស្ស ជម្រុញកុមារតូចដែលគ្រប់អាយុ ចាប់ពីមត្តេយ្យដល់បឋមដើម្បីឲ្យគាត់បានមករៀនសូត្រយកចំណេះជំនាញ រហូតដល់អនុវិទ្យាល័យ វិទ្យាល័យ ។ 


ឆ្លៀតក្នុងឪកាសនោះដែរ លោកជំទាវ មិនធារីអភិបាលរងខេត្តឧត្តរមានជ័យ បានមានមតិ សំណេះសំណាលនឹងលើកឡើងថា ស្ថិតនៅក្នុងនេះផ្ទាល់ក្នុងនាមរដ្ឋបាលខេត្ដក៏សូម ក្រើនរំឭកទៅដល់លោកគ្រូអ្នកគ្រូនៅតាមសហគមន៍ក៏ដូចជានៅតាមសាលារៀន គ្រប់ឃុំ ស្រុកទាំងអស់ត្រូវជួយពន្យល់ ណែនាំដល់សិស្ស សម្រាប់ពិភាក្សានិងផ្សព្វផ្សាយកំណែទម្រង់ បន្តយកចិត្តទុកដាក់បង្រៀន សិស្សានុសិស្សតាំងពីតូចឲ្យគាត់ខិតខំសិក្សារៀនសូត្រយកចំណេះជំនាញនេះ ដើម្បី ជាថ្នាលបណ្ដុះមួយដ៏មានសារៈសំខាន់ សម្រាប់ពួកគាត់ទៅថ្ងៃអនាគតពីព្រោះថា នាពេលបច្ចុប្បន្ននេះការសិក្សាគឺមានសារៈសំខាន់ណាស់ ដូចនេះមិនថានៅទីដាច់ស្រយាលគឺត្រូវតែ ពន្យល់ណែនាំទៅដល់មាតាបិតា ត្រូវ ជំរុញឲ្យកូនកូនមករៀនសូត្រ ឲ្យបានគ្រប់គ្រប់គ្នា។


ថ្លែងក្នុងពិធីបើកអង្គសន្និបាត នេះដែរឯកឧត្តមហ៊ាងស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានគូសបញ្ជាក់ថា ឆ្លៀតក្នុងឱកាសនេះ ក៏សូមដាស់តឿនទៅដល់ លោកគ្រូអ្នកគ្រូទាំងអស់ដែលបានមកចូលរួមក្នុងអង្គសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជននិងកីឡា នៅក្នុងថ្ងៃនេះ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមលើការងារអប់រំ ហើយអ្វីដែលសំខាន់បំផុតតួអង្គ ដែលសំខាន់ជាងគេ ក្នុងការបង្រៀនសិស្ស ភាសារខ្មែរនិងគណិតវិទ្យានៅតាមមូលដ្ធាន ក្រៅពីលោកគ្រូអ្នកគ្រូគឺ ស្នើឲ្យមាតាបិតាសិស្ស ជួយបង្ហាត់បង្រៀនកូនតូចតូចនៅតាមផ្ទះបន្ថែម ទៀតក្រៅពីរៀននៅសាលា ជាពិសេស លោកគ្រូអ្នកគ្រូ ត្រូវយកចិត្តទុកដាក់ នៅតាមសាលានីមួយៗ ត្រូវពង្រឹងបន្ថែមលើកិច្ចការងារ ថែរក្សាអនាម័យសុខភាព សម្អាតជុំវិញបរិវេណសាលាថែរក្សាហេដ្ឋារចនាសម្ព័ន្ធ របស់សាលា ជាការចាំបាច់បំផុត។


សូមជម្រាបថា កម្មវិធីបើកនិងបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជននិងកីឡាឆ្នាំសិក្សា២០២២.២០២៣./និងលើកទិសដៅ២០២៣២០២៤ គឺធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ១៥/១៦ ខែកុម្ភ:ឆ្នាំ២០២៤ដោយឡែកនៅរសៀលថ្ងៃទី១៦ខែកុម្ភ:ឆ្នាំ២០១៤នេះលោកជំទាវមិនធារីអភិបាលរងខេត្តអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទអង្គសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ ក្នុងនោះក៏មានប្រគល់ ទង់ជ័យលាភីនិងបានសរសើរជូនដល់លោកនាយកសាលាបឋមសិក្សា អនុវិទ្យាល័យវិទ្យាល័យមកពីបណ្ដាក្រុងស្រុកទាំង៥ក្នុងខេត្តឧត្តរមានជ័យនឹងប្រគល់ដីការតែងតាំងនាយកសាលា ផ្តល់លិខិតថ្លែងអំណរគុណដល់មន្ទីរ ជាដៃគូផងដែរ។ឈឹម.កុសល