ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពី លទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) ក្រុង-ស្រុក នៃខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ 


ក្នុងកិច្ចប្រជុំនេះមានគោលបំណង បង្ហាញលទ្ធផលនៃការចុះផ្ទៀងផ្ទាត់ (ODF+) ក្រុង/ស្រុក ដើម្បីជាការផ្សព្វផ្សាយព័ត៌មានដល់រដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ អង្គការដៃគូ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត បានដឹង បានឮ បានឃើញ និងចូលរួមសហការបន្ត។ ជាលទ្ធផល នៃការចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាស វាលពាសកាលកម្រិតខ្ពស់(ODF+) ក្រុង/ស្រុក នៅពេលនេះ គឺរដ្ឋបាលក្រុង/ស្រុក ទាំង១៣ នៃខេត្តកណ្តាល សម្រេចបានជាក្រុង/ស្រុក(ODF+) ទាំងស្រុងហើយ ដោយផ្អែកលើលទ្ធផល នៃការចុះផ្ទៀងផ្ទាត់ ដោយក្រុមការងារផ្ទៀងផ្ទាត់ (ODF+)ថ្នាក់ខេត្ត។