កម្មវិធីសង្រ្កាន្តប៉ៃលិនឆ្លុះបញ្ចាំងពីវប្បធម៌អរិយធម៌ខ្មែរដ៍សំបូរបែប បន្សល់ពីទុកតាំងពីបូរាណ្យកាលមកដែលគ្មានជាតិណាដូច - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, April 18, 2024

កម្មវិធីសង្រ្កាន្តប៉ៃលិនឆ្លុះបញ្ចាំងពីវប្បធម៌អរិយធម៌ខ្មែរដ៍សំបូរបែប បន្សល់ពីទុកតាំងពីបូរាណ្យកាលមកដែលគ្មានជាតិណាដូច

(ប៉ៃលិន) រយះពេល៤ថ្ងៃនៃកម្មវិធីសង្រ្កាន្តប៉ៃលិនដែលរៀបចំឡើងដោយរដ្ឋបាលខេត្តជាច្រើនកន្លែងនិងបានរៀបចំល្បែងរបាំជាច្រើនប្រភេទដែលជាការឆ្លុះបញ្ចាំងពី វប្បធម៌អរិយធម៌ដ៍ថូរថង់មានល្បែងប្រជាប្រិយសំបូរបែបសំរាប់ប្រជាពលរដ្ឋខ្មែរអបអរសារទនារដូវឆ្លងថ្មីម្តងៗ។


សំរាប់សង្ក្រាន្តប៉ៃលិនបានរៀបចំឡើងចាប់ពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៦ខែមេសានិងមានកម្មវិធីសង្ក្រាន្តចំនួន៦កន្លែងទូទាំងខេត្តហើយបានរៀបចំល្បែងប្រជាប្រិយជាច្រើនដូចជា បោះអង្គុញ.ចោលឈូង. ទាញប្រ័ត. លាក់កន្សែង.ចាប់កូនខ្លែង.លោតប៉ាវ វាយក្អម ដណ្តើមស្លឹកឈើ ជាដើម និងរាំលែងកម្សាន្តពេលរាត្រីផងដែរ។

ក្រៅពីល្បែងរបាំប្រពៃណីជាតិខ្មែរគឺមានការប្រតិបត្តិតាមបែបព្រះពុទ្ធសាសនាគឺរៀបចំគ្រឿងដង្វាយទទួលទេវតាឆ្នាំថ្មី បូជាទៀនធូប .ប្រគំភ្លេងពិណពាទ្យ.ថ្វាយរបាំជូនពរ

ពិធីពួនភ្នំខ្សាច់. រាប់បាត្រព្រះសង្ឃចំនួន៧៥អង្គ និងពិធីស្រង់ព្រះ ថ្វាយគ្រឿងសក្ការ: ពិធីនមសក្កា សមាទានសីល ដង្ហែរព្រះពុទ្ធរូបកម្កល់ស្រង់ទឹក ជាកិច្ចបញ្ចប់កម្មវិធីបែបសាសនា។

ចំណែករបាំបុរាណ្យវិញខេត្តប៉ៃលិនមានរបាំជាច្រើនមកសំដែងដូចជារបាំត្រុដិ. រនក្ងោក.របាំរ៉ែងត្បូង.របាំតាំងយូរ.របាំគោះត្រឡោក។

ល្បែងរបាំទាំងនេះបញ្ជាក់ថា វប្បធម៌ប្រពៃណីជាតិខ្មែរយើងពិតជាសំបូរបែបគឺជាជាតិសាសន៍មួយដ៍យូរលង់មិនមានជាតិសាសន៍នៅលើសកលលោកសំបូរបែបដូចនេះឡើយ។ ហើយសង្ក្រាន្តប៉ៃលិននេះដែរ ក៍បានទាក់ទាញភ្ញៀវទេសចរជិត១លាននាក់ចូលមកទស្សនាកម្សាន្តសប្បាយរីករាយបំផុត៕






 

No comments:

Post a Comment

Pages