កិច្ចប្រជុំជាមួយសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តរតនគិរី ដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច និងបទដ្ឋានគតិយុត្តិនានា ក៏ដូចជាការរៀបចំ ផែនការសកម្មភាព និងផែនការថវិកា - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, June 26, 2024

កិច្ចប្រជុំជាមួយសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តរតនគិរី ដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច និងបទដ្ឋានគតិយុត្តិនានា ក៏ដូចជាការរៀបចំ ផែនការសកម្មភាព និងផែនការថវិកា

កិច្ចប្រជុំប្រារព្ធធ្វើឡើងនៅសណ្ឋាគារ រតនគិរី ប៊ូទិក ព្រឹកថ្ងៃទី ២៦ខែ មិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ ស្តីទី នៃក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី។ 


ថ្លែងបើកកិច្ចប្រជុំ លោកជំទាវ ញាន ទិត្យចិន្តាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលជាយន្តការសម្របសម្រួលថ្នាក់ជាតិ និងពិគ្រោះយោបល់លើបញ្ហាពិការភាព បានអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវ ខ្ពស់លើការបង្កើនការ យល់ដឹង និងបង្ក្រាបបញ្ហាពិការភាពនៅក្នុងគ្រប់វិស័យ មានជាអាទិ៍៖វិស័យសង្គមកិកិច្ច សេដ្ឋកិច្ច សុខាភិ

បាល អប់រំ ទេសចរណ៍ យេនឌ័រ កសិកម្ម ការងារ កីឡា សិល្បៈ វប្បធម៌ សាសនា ព័ត៌មាន យុត្តធម៌ ជាដើម។លើសពីទៀតនេះ ក្រុមប្រឹក្សាសកម្មភាពជនពិការបានជម្រុញយ៉ាងសកម្មភាពដល់គ្រប់ក្រសួងស្ថាប័ន និងវិស័យឯកជន ឲ្យអនុវត្តកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងទសវត្សជនពិការប្រចាំ តំបន់ អាស៊ីប៉ាស៊ីហ្វិក ២០១៣-២០២២ យុទ្ធសាស្រ្តអ៊ុនឈាន់ (ធ្វើឲ្យសិទ្ធិជនមានពិការភាពក្លាយជាការពិត) ដើម្បី ឲ្យមានការផ្លាស់ប្តូរ ឥរិយាបទនៃការទទួលស្គាល់ទាំងសកម្មភាព និងសម្លេងរបស់ជនមានពិការភាព នៅក្នុងសង្គមជាពិសេស បំបាត់នូវឧបសគ្គ រារាំង នានាផ្អែកលើគោលការណ៍សិទ្ធិស្មើគ្នា។


លោកជំទាវអភិបាលរងខេត្តបានបញ្ជាក់ផងដែរថាក្នុងឆ្នាំ២០២៤ តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត រតនគិរី បានធ្វើស្រង់ស្ថិតិជនមានពិការភាពគ្រប់ទម្រង់មានចំនួន ៥.៩៦១ នាក់ (ស្រី ២.៨១៥នាក់)។ ក្នុងនោះមាន៖ ជនមានពិការស្នើសុំពីឃុំ/សង្កាត់មានចំនួន៤.៧៩៨ នាក់។ជនមានពិការភាពស្នើសុំពីមន្ទី មានចំនួន ៤.៧៩៧ នាក់។ជនមានពិការភាព ដែលក្រសួងបានអនុម័ត ៤.៦៧៩ នាក់។នៅសល់ជនមានពិការភាពចំនួន ១.២៨២ នាក់ទៀតកំពុងបន្តនីតិវិធី។ហើយមន្ទីរសង្គមកិច្ចខេត្ត បានបើកផ្តល់របបគោលនយោបាយជូនជនមានពិការភាពក្រីក្របានចំនួនពីរ លើករួចមកហើយ (ក្នុងឆ្នាំ២០២២ចំនួន៥០០ នាក់ និង២០២៣ ចំនួន ៥០០នាក់) ក្នុងនោះមានស្រុកអូរជុំ ក្រុងបានលុង និងស្រុកលំផាត់)។ នេះជាគោលនយោបាយជាតិដែលរាជរដ្ឋាភិបាលផ្តល់ជូន៕







 

No comments:

Post a Comment

Pages