ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកេីតឡេីងនៅវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចអតីតភោជនីយដ្ឋាន ប្រេន ឌឺ ផ្លូវលេខ២៦៥ កែងផ្លូវលេខ១៩២ ក្រុម២៥ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅមុនកើតហេតុ លោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍មកកាន់លេខ Hotline របស់លោកថា មានអគ្គិភ័យឆាបឆេះអតីតភោជនីយដ្ឋា មួយកន្លែងយ៉ាងសន្ធោសន្ធៅ ដោយភ្លាមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជានៅរថយន្តពន្លត់អគ្គិភ័យតាមបណ្តាគោលដៅទាំងអស់ ចេញរថយន្តជួយសង្គ្រោះអន្តរាគមន៍។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបន្តថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់លោក បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន ២១គ្រឿង ដោយក្នុងនោះរួមមាន រថយន្តការិយាល័យ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់៣៨ឡាន, រថយន្តទីក្រុងនរា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន។
យ៉ាងណាក៏ដោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ឆេះខូចខាតហាងដែកប្រក់ស័ង្កសី ទំហំ ១៤ម៉ែត្រx ២៥ម៉ែត្រ ចំនួន ០១ហាង រួមមានម៉ូតូម៉ាក ហុងដាភីស៉ីអិច ចំនួន០១គ្រឿង និងសម្ភារៈក្នុងហាងអស់ទាំងស្រុង ហេីយបណ្តាលឲ្យឆេះរាលដាលដល់ភោជនីយដ្ឋាន យីហោ បង ចំនួន ០១ហាងខូចខាត៤០%, ផ្ទះថ្មជាន់ទី១ ចំនួន០២ល្វែង។ រឺឯមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើងនោះគឺបណ្តាលមកពី ជាងផ្សារដែកធ្លាក់កម្ទេចធូបផ្សារបង្កជាអគ្គិភ័យ ហេីយមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ៕
No comments:
Post a Comment