អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង ប្រៃសណីយ៍កម្ពុជា បានចុះMOU ដឹកជញ្ជូនឯកសារអត្តសញ្ញាណកម្មដល់លំនៅឋានប្រជាពលរដ្ឋ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, March 28, 2025

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង ប្រៃសណីយ៍កម្ពុជា បានចុះMOU ដឹកជញ្ជូនឯកសារអត្តសញ្ញាណកម្មដល់លំនៅឋានប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយក ប្រៃសណីយ៍កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ (MOU) “ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការក្នុងការផ្ដល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ” រវាងប្រៃសណីយ៍កម្ពុជា និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែទូលំទូលាយ កាន់តែងាយស្រួល និងឆាប់រហ័ស ។


ការអនុស្សរណៈនៃការយោគយល់ (MOU) រវាងស្ថាប័នទាំងពីរនេះ ធ្វើឡើងនាថ្ងៃ ទី២៧ ខែមីនា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមអគ្គនាយក អគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រៃសណីយ៍កម្ពុជា ព្រមទាំង លោក លោកស្រីពាក់ព័ន្ធជាច្រើនរូបទៀត៕






 

No comments:

Post a Comment

Pages