លោក ឡុង ឌីម៉ង់ អញ្ជើញចូលរួមមហាសន្និបាតលើកទី៤៥ របស់សមាគមអន្តរជាតិ នៃអភិបាលក្រុងហ្វ្រង់កូហ្វូន(AIMF) - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, April 30, 2025

លោក ឡុង ឌីម៉ង់ អញ្ជើញចូលរួមមហាសន្និបាតលើកទី៤៥ របស់សមាគមអន្តរជាតិ នៃអភិបាលក្រុងហ្វ្រង់កូហ្វូន(AIMF)

នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី៤៥ របស់សមាគមអន្តរជាតិ នៃអភិបាលក្រុងហ្វ្រង់កូហ្វូន(Association Internationale des Maires Francophones, AIMF) នៅទីក្រុងវ៉េ ប្រទេសវៀតណាម។

លោកអភិបាលរង បានគូសបញ្ជាក់ថា ភាពជាសមាជិកAIMFបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ខេត្ត-ក្រុងដូចជា៖ ការទទួលបានការបណ្តុះបណ្តាលពាក់ព័ន្ធនឹងការរៀបចំទីក្រុង, ការគ្រប់គ្រងបរិស្ថាន, ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ, និងការត្រៀមបង្ការនិងឆ្លើយតបនឹងគ្រោះមហន្តរាយ, ព្រមទាំងការទទួលបានជំនួយធនធាន និងបច្ចេកទេសនានាជាដើម។

នៅក្នុងមហាសន្និបាតប្រចាំឆ្នាំនេះ ខេត្តកំពង់ធំ ទទួលបានការឯកភាពជាឯកច្ឆន្ទក្នុងការចូលរួមជាសមាជិកពេញសិទ្ធផងដែរ។

គួររម្លឹកថា កន្លងមក ប្រទេសកម្ពុជាមានរាជធានី-ខេត្តចំនួន០៥ បានចូលជាសមាជិកនៃAIMFរួចមកហើយគឺ៖ រាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តកំពត, និងខេត្តព្រះសីហនុ ដែលខេត្តទាំងនេះបានបង្កើតនិងរក្សាទំនាក់ទំនងយ៉ាងល្អ ជាមួយសមាជិកបណ្តាញខេត្ត-ក្រុងក្នុងតំបន់ និងសកលលោក ព្រមទាំងទទួលបានចំណេះដឹង បទពិសោធន៍ និងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនានា ដែលជាផ្នែកមួយធានាដល់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។






 

No comments:

Post a Comment

Pages