រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តប្រចាំខែមេសា និងលើកទិសដៅបន្ត របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, April 30, 2025

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តប្រចាំខែមេសា និងលើកទិសដៅបន្ត របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តប្រចាំខែមេសា និងលើកទិសដៅបន្ត របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតី លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួម ពីរមន្ទីរជុំវិញខេត្តអាជ្ញាធរក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធផងដែរ។

ថ្លែងបើកកិច្ចប្រជុំ លោកជំទាវ ស្រ៊ុន ស្រីនាង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានអនុវត្តសកម្មភាពការងារកន្លងមក ក្នុងការបង្ការ បង្ក្រាបទប់ស្កាត់អំពើជួយដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការអប់រំផ្សព្វផ្សាយជួបប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានយល់ជ្រាបអំពីការប្រយុទ្ធប្រឆាំងនិងអំពើជួញដូរមនុស្ស បានយ៉ាងមានប្រសិទ្ធភាព។

លោកជំទាវអភិបាលរងខេត្ត បានមានប្រសាសន៍ថា បើទោះបីជាក្នុងខែមេសាមិនមានករណីបទល្មើសកើតឡើងក៏ដោយ ក៏សូមឱ្យអាជ្ញាធរក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ កុំមានការធ្វេសប្រហែសជាដាច់ខាត់ យើងត្រូវបន្តខិតខំសហការគ្នាអនុវត្តឱ្យបានជោគជ័យនូវផែនការការងារដែលបានដាក់ចេញសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ និងទិសដៅការងារដែលកំណត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ សំដៅលុបបំបាត់ឱ្យបានអំពើជួញដូរមនុស្សគ្រប់រូបភាព។ ជាពិសេស ក្រុង-ស្រុក ត្រូវក្តាប់ឱ្យបានអំពីគោលបំណងនៃការធ្វើចំណាកស្រុក និចចំណូលស្រុករបស់ប្រជាពលរដ្ឋ និងជនបរទេស ត្រូវស្រង់ទិន្នន័យឱ្យបានច្បាស់ ត្រូវរាយការណ៍មកថ្នាក់ខេត្តឱ្យទាន់ពេល ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងចាត់វិធានការបានទាន់ពេលវេលាចំពោះករណីដែលសង្ស័យ។

លោកជំទាវអភិបាលរងខេត្ត បានបញ្ជាក់ថា នៅក្នុងខែ៦ខាងមុខនេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត និងរៀបចំចុះផ្សព្វផ្សាយអប់រំ បញ្ជ្រាបការយល់ដឹងជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុង-ស្រុក ស្ដីអំពីច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សា កិច្ចការពារជនរងគ្រោះ ការធ្វើធ្វើចំណាក់ស្រុកដោយប្រថុយប្រថាន ដោយលោកជំទាវអភិបាលរងខេត្តបានស្នើដល់ក្រុមការងារទាំងអស់ ត្រូវរៀបចំខ្លឹមសារ នៃការអប់រំឱ្យមានភាពសាមញ្ញ ស្រង់យកតែចំណុចសំខាន់ៗងាយស្រួលយល់សម្រាប់ប្រជាពលរដ្ឋ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានច្រើនដងក្នុងមូលដ្ឋាននីមួយៗ ចំពោះការចុះផ្សព្វផ្សាយគឺត្រូវផ្ដល់សំខាន់ទៅលើគុណភាព អាចធានាបានថាអ្នកដែលចូលរួមពិតជាទទួលបានការយល់ដឹង ហើយអាចជួយបន្តផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋផ្សេងៗទៀតក្នុងមូលដ្ឋាន ឱ្យមានការយល់ដឹងតៗគ្នាកាន់តែផលផុសឡើង។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍ខែមេសាម របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ខេត្តកណ្តាលមានប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅក្រៅប្រទេស សរុបចំនួន ៧,១០៩នាក់/៧,២៣៦នាក់ (ថយ ១២៧នាក់) ស្រី៣,៧៦០នាក់/៣,៨០២នាក់ (ថយ ៤២នាក់)។ ដោយឡែក ប្រជាពលរដ្ឋធ្វើចំណាកស្រុកនៅក្នុងប្រទេស មានចំនួន ៨៥៥គ្រួសារ មានមនុស្សសរុបចំនួន១៩,០៥៧នាក់ ស្រី៩,១១៦នាក់ អាយុ ១៨ឆ្នាំឡើងចំនួន ចំនួន ១៨,០៤៣នាក់ ស្រី ៨,៦៣៧នាក់  ប្រកបមុខ របរលក់ដូរ កម្មកររោងចក្រ កម្មករសំណង់។






 

No comments:

Post a Comment

Pages