ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្ដិ អញ្ជើញដឹកនាំប្រតិភូកម្ពុជា ចូលរួមកម្មវិធីបើកផ្លូវការ នៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, June 25, 2025

ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្ដិ អញ្ជើញដឹកនាំប្រតិភូកម្ពុជា ចូលរួមកម្មវិធីបើកផ្លូវការ នៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ

ទីក្រុង​ Putrajaya ប្រទេសម៉ាឡេស៊ី​៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានអញ្ជើញដឹកនាំប្រតិភូកម្ពុជា ចូលរួមកម្មវិធីបើកផ្លូវការ នៃកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម Datuk Seri Saifuddin Nasution bin Ismail ​​ប្រធាន​ AMMTC-ម៉ាឡេស៊ី​​​ និង​ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃម៉ាឡេស៊ី។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្តចូលរួមកិច្ចប្រជុំពេញអង្គថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២៥ ដោយបានពិភាក្សាអំពីស្ថានភាពនៃការវិវត្តឧក្រិដ្ឋកម្មឆ្លងដែន និងក្ដីកង្វល់រួមនៅក្នុងតំបន់ ព្រមទាំងបានចែករំលែកកិច្ចខិតខំប្រឹងប្រែងនៅកម្រិតអន្តរជាតិ ថ្នាក់តំបន់ និងថ្នាក់ជាតិ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។







 

No comments:

Post a Comment

Pages