ខេត្តកំពត៖ នៅថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ៨:០០ នាទី នៅស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ច័ន្ទសិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងលោក សេង សេរីបុត្រ អភិបាលរងខេត្ត ។
ក្នុងអង្គពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក-លោកស្រីស្នងការរង អស់លោកអនុប្រធានការិយាល័យកណ្តាល លោកនាយក-នាយរងការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុងទាំង ៨ លោកមេបញ្ជាការ-មេបញ្ជាការរងវរៈសេនាតូច ៦០១ និងលោកនាយប៉ុស្តិ៍ទាំង ៩៣ ប៉ុស្តិ៍ សរុបចំនួន ២៩៣ នាក់ ។
ពិធីនេះ រួមមាន :
+ផ្ទេររភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិចំនួន ១២៧ នាក់ ក្នុងនោះមាន ៖
+ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងចំនួន ២៣ នាក់ ។
+បំពាក់ឋានន្តរស័ក្តិចំនួន ១០៥ នាក់ មាន :
-ថ្នាក់វរសេនីយ៍ទោ ចំនួន ១២ នាក់
-ថ្នាក់វរសេនីយ៍ត្រី ចំនួន ៣៣ នាក់
-ថ្នាក់អនុសេនីយ៍ឯក ចំនួន ១៥ នាក់
-ថ្នាក់អនុសេនីយ៍ទោ ចំនួន ២២ នាក់
-ថ្នាក់អនុសេនីយ៍ត្រី ចំនួន ១៤ នាក់
-និងថ្នាក់ព្រិន្ទបាលឯក ចំនួន ០៩ នាក់ ៕
Tuesday, November 26, 2019
![](https://1.bp.blogspot.com/-7Kd9qaiRHuA/WaEtZyc70TI/AAAAAAAADsA/7WUYBVoY-UwwjdEP3kDFPvH9htN0dDKgQCLcBGAs/s1600/demo-image.jpg)
Home
ព័ត៌មានជាតិ
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពត
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពត
Tags
# ព័ត៌មានជាតិ
Share This
![Author Image](http://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ5AZffZgm4OoqD3uH1jvl4nXfpav__n7O1-hZIZgNE6jQOz_JZRU8qsOKmHuXxC15105kWs6NGF4oPXhDNkv9B9ZebBNv8fh4OWZBrbxMTG0Uof4nzDCm3hPrIFb7ITc/s113/Untitled-2.png)
គេហទំព័រ សន្តិភាពថ្មី
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
អង្គភាពយើងខ្ញុំរងចាំទទួលការបកស្រាយនិងបំភ្លឺពីបងប្អូនមហាជនគ្រប់ទីកន្លែងជារៀងរាល់ម៉ោងធ្វើរការតាមរយៈលេខទូរស័ព្ទ៖
0976040800
No comments:
Post a Comment