លោកស្រី Lei Chunmei អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងរាស្ត្រប្រជាជនខេត្តហ៊្វូជាន សាធារណៈរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន - គេហទំព័រ សន្តិភាពថ្មី

Breaking

Monday, December 16, 2019

លោកស្រី Lei Chunmei អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងរាស្ត្រប្រជាជនខេត្តហ៊្វូជាន សាធារណៈរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩  លោកស្រី Lei Chunmei អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងរាស្ត្រប្រជាជនខេត្តហ៊្វូជាន សាធារណៈរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

លោកស្រី Lei Chunmei មានប្រសាសន៍ថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿនគួរឱ្យចាប់អារម្មណ៍ សម្រាប់ការទស្សនកិច្ចនាពេលនេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ នៃការវិនិយោគនៅកម្ពុជា ពិសេសខេត្តព្រះសីហនុ ដែលមានអ្នកវិនិយោគ និងសហគ្រាសចិនមកកាន់ខេត្តព្រះសីហនុ។ ខេត្តហ្វូជាន បានបើកការហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ ជម្រុញកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរវប្បធម៌ អប់រំ និងទេសចរណ៍។

លោកស្រី ក៍បានស្នើសុំកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើ៣ ចំនុច​ ទី១. កិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម អប់រំ  ដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ២.ពង្រឹងទំនាក់ទំនង ការផ្លាស់ប្តូរព័ត៌មាន ៣. ជម្រុញការផ្លាស់ប្តូរវប្បធម៌ ពង្រឹងការយល់ដឹងពីគ្នា ជាគ្រឹះ នៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌគោលនយោបាយ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងផ្លូវសូត្រសមុទ្រ ដោយលើកទឹកចិត្តប្រជាជនចិន អ្នកវិនិយោគចិន និងទេសចរណ៍មកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោកស្រី Lei Chunmei ក៍បានអញ្ជើញគណ:ប្រតិភូខេត្តព្រះសីហនុ ទៅចូលរួមពិព័ណ៌ពាណិជ្ជកម្មនៅខេត្តហ្វូជាន ប្រទេសចិន នាឆ្នាំ២០២០ខាងមុខនេះផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូខេត្តហ៊្វូជាន ដែលបានមកទស្សនកិច្ចនៅខេត្តព្រះសីហនុ ដោយផ្អែកលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានដាក់ចេញនូវគោលនយោបាយ ផ្លូវមួយ ខ្សែក្រវាត់មួយ និងផ្លូវសូត្រសមុទ្រ និងគោលនយោបាយ ចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា មានទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងទំនាក់ទំនងដែកថែប ។ តាមរយ:ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរកម្ពុជា-ចិន ជម្រុញអ្នកវិនិយោគ និងទេសចរចិន មកកាន់កម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុ ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបន្តថា ខេត្តព្រះសីហនុពីមុនមានមុខងារជាខេត្តទេសចរណ៍ ក៍ប៉ុន្តែមកដល់បច្ចុប្បន្នខេត្តព្រះសីហនុ ជាខេត្តតំបន់ប៉ូលអភិវឌ្ឍជាតិមួយដ៍សំខាន់នៅតំបន់ឆ្នេរ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានជម្រុញប្រែប្រួលខេត្តព្រះសីហនុ បម្រើឱ្យវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សំណង់ ដឹកជញ្ជូន និងទេសចរណ៍។ តាមរយៈជំនួបដ៏មានសារៈសំខាន់នេះឯកឧត្តម អភិបាលខេត្តបានស្នើឱ្យលោកស្រី ប្រធានប្រតិភូជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ជម្រុញអ្នកវិនិយោគ និងទេសចរចិនមកកាន់ខេត្តព្រះសីហនុ ពិសេសបង្កើតរោងចក្របំរើឱ្យវិស័យសំណង់ ជាតម្រូវការផ្គត់ផ្គង់ដល់ការដ្ឋានសំណង់ក្នុងខេត្តព្រះសីហនុ ក៍ដូចជាការដ្ឋានសំណង់នៅកម្ពុជា និងឈានទៅការនាំចេញទៅកាន់ប្រទេសចិន និងបណ្តាប្រទេសនៅអាស៊ាន និងពិភពលោកផងដែរ៕






No comments:

Post a Comment

Pages