អភិបាល ខេត្តកណ្តាល មានមោទភាពយ៉ាងខ្លាំង ដែលយុវជន កាកបាទក្រហមកម្ពុជា បានក្លាយជា យុវជនគំរូប្រកបដោយ សមត្ថភាព និងគុណធម៌ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, January 9, 2020

អភិបាល ខេត្តកណ្តាល មានមោទភាពយ៉ាងខ្លាំង ដែលយុវជន កាកបាទក្រហមកម្ពុជា បានក្លាយជា យុវជនគំរូប្រកបដោយ សមត្ថភាព និងគុណធម៌

ខេត្តកណ្តាល៖ ក្នុងឱកាស បំពាក់កន្សែង យុវជនកាកបាទក្រហម​កម្ពុជាខេត្តកណ្តាល  ចំនួន ២០២០នាក់ នៅទីស្នាក់ការសាខា​កាកបាទកម្ពុជាខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០៩ ខែកមរា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការ សាខាកាកបាទ​ក្រហមខេត្តកណ្តាល បានបង្ហាញនូវ មោទនភាពយ៉ាងខ្លាំង ដែលយុវជនកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានក្លាយជាយុវជនគំរូ ប្រកបដោយសមត្ថភាព គុណភាព និងសេចក្តីថ្លៃថ្នូរ សំរាប់មនុស្សជាតិ ស្របតាមគោលការណ៍ គ្រឹះនៃចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទ័ក្រហម និងឆ្លើយតបទៅ និងគោលការណ៍ អភិវឌ្ឍន៍យុវជនកាក​បាទក្រហមកម្ពុជា។

ក្នុងឱកាសនោះដែរ​ឯកឧត្ដម​បណ្ឌិត អភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុក្ខទុក្ខ និងសេចក្ដីនឹករលឹ ពីសំណាក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ដិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកគ្រូ អ្នកគ្រូ ក្មួយៗយុវជន និងក្មួយៗសិស្សានុ​សិស្ស​ទាំង​អស់ ក្នុងមនោសញ្ចេតនាស្រឡាញ់បំផុត។

ឯកឧត្តមបណ្ឌិត បន្តថាការបំពាក់កន្សែង  យុវជនកាកបាទ​ក្រហមកម្ពុជា នាពេលនេះ គឺមិនគ្រាន់តែជាសាក្ខីភាព នៃការយកចិត្តទុកដាក់ ពង្រឹង ពង្រីក កម្លាំងយុវជន ជាជំនួយការអោយអាជ្ញាធរសាធារណៈគ្រប់ជាន់ថ្នាក់ សំរាប់វិស័យមនុស្សធម៌ ប៉ុណ្ណោះទេ  ប៉ុន្តែ  វាជាការសក្តិសមបំផុត សំរាប់យុវជនជំនាន់ក្រោយ អោយពួកគេបានក្លាយជា យុវជនគំរូ មានសមត្ថភាព គុណធម៌ សំរាប់មនុស្សជាតិទៀតផង។ មិនតែប៉ុន្នោះ យុវជនកាកបាទក្រហម បានចូលរួមចំណែកយ៉ាងសកម្ម ដើម្បីសម្រេចនូវយុទ្ធសាស្ត្រ 2011-2020 របស់កាកបាទក្រហមកម្ពុជាស្របតាម​វិស័យស្នូលទាំង៤ រួមមានការងារគ្រប់គ្រងគ្រោះមហន្តរាយ សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ និងការអភិវឌ្ឍស្ថាប័ននិងអភិវឌ្ឍធនធាន។

ឯកឧត្តមបណ្ឌិត ម៉ៅភិរុណ ក៍បានផ្តាំផ្ញើ អោយយុជនកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទាំង២០២០នាក់ ដែលបានបំពាក់កន្សែង នាពេលនេះ ត្រូវធ្វើជាគំរូល្អ នៅក្នុងសាលារៀន និងត្រូវចូលរួមធ្វើ សកម្មភាពមនុស្សធម៌ អោយបានច្រើន ប្រកបដោយប្រសិទ្ធភាព  ស្របតាមទិសស្លោក«យុវជន កាកបាទក្រហមកម្ពុជា ជាភ្នាក់ងារ នៃការផ្លាស់ប្តូរ ឥរិយាបថ វិជ្ជមាន នៅក្នុងសហគមន៍»។

ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាក​បាទក្រហមកម្ពុជាខេត្តកណ្ដាល បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩យុវជន កាកបាទក្រហមកម្ពុជាខេត្ត បានធ្វើសកម្មភាពចម្រុះវិស័យ ក្នុងនាមជា ភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថវិជ្ជមានក្នុងសង្គម តាមរយៈកម្មវិធីរបស់ក្លិបយុវជន កម្មវិធីមិត្តអប់រំមិត្តនៅតាមគ្រឹះស្ថាន- សិក្សា សហគមន៍ និងកន្លែងបំពេញការងារ ដែលបានបង្ហាញពី សក្តានុពល ទេពកោសល្យ និងគុណតម្លៃជា កូនល្អ មិត្តល្អ សិស្សល្អ និង ពលរដ្ឋល្អ សម្រាប់ជាឧត្តមប្រយោជន៍ចំពោះខ្លួនឯង និងសង្គមជាតិទាំងមូល ។





No comments:

Post a Comment

Pages