ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដឹកនាំបើកកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, April 7, 2020

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដឹកនាំបើកកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំក្នុងកិច្ចប្រជុំ គណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធនានា ដើម្បីពិនិត្យពិភាក្សា លើការកែសម្រួលនូវសេចក្ដីសម្រេចមួយចំនួន របស់រដ្ឋបាលខេត្ត ឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការជាក់ស្ដែងបច្ចុប្បន្នរបស់ខេត្ត ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្តកណ្តាល បានកោតសរសើរដល់ បណ្តាមន្ទីរ ក៏ដូចជាកងកម្លាំង និងអជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំចូលរួមសហការណ៍គ្នាយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំង និងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ទទួលបានលទ្ធផលល្អប្រសើ ដែលបានធ្វើឲ្យប្រជាពលរដ្ឋទទួលបានការយល់ដឹងអំពីវិធានការពារពីការឆ្លង់ មានការប្រុងប្រយ័ត្នខ្ពស់ និងឈប់មានការភ័យខ្លាច។

ក្នុងឱកាសនោះ ឯកឧត្ដម អភិបាល ក៏បានលើកទឹកចិត្តដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រូពេទ្យជំនាញត្រូវបន្តចុះធ្វើការផ្សព្វផ្សាយសារអប់រំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានច្រើនដងនៅតាមគោលដៅនៅមូលដ្ឋានខ្លួនបន្តទៀត ជាពិសេសត្រូវឆ្លើយតបឲ្យបានទៅនឹងព័ត៌មានក្លែងក្លាយអំពីជម្ងឺ កូវីដ-១៩។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះដែរ គឺមានរបៀបវារៈសំខាន់ចំនួន១២ សម្រាប់ដាក់ឲ្យអង្គប្រជុំធ្វើការពិនិត្យ និងពិភាក្សាផងដែរ ៕









No comments:

Post a Comment

Pages