ដោយសារតែភ្លើងប្រច័ណ្ឌ មន្ត្រីនគរបាលខណ្ឌសែនសុខម្នាក់ បាញ់សំដៅរថយន្តប្រពន្ធកំពុងជិះតាមផ្លូវ៤គ្រាប់ ត្រូវស្រ្តីដែលជាប្រពន្ធស្លាប់ និងកូនស្រីរបួសធ្ងន់ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, April 7, 2020

ដោយសារតែភ្លើងប្រច័ណ្ឌ មន្ត្រីនគរបាលខណ្ឌសែនសុខម្នាក់ បាញ់សំដៅរថយន្តប្រពន្ធកំពុងជិះតាមផ្លូវ៤គ្រាប់ ត្រូវស្រ្តីដែលជាប្រពន្ធស្លាប់ និងកូនស្រីរបួសធ្ងន់

ភ្នំពេញ៖ នៅវេលាម៉ោង៨.៣០នាទីយប់ ថ្ងៃទី៦ ខែមេសាឆ្នាំ ២០២០មានរឿងរ៉ាវគួរឲ្យរន្ធត់មួយគឺអតីតស្វាមីដែលជាមន្ត្រីនគរបាល បានបាញ់សំដៅរថយន្តដែលកំពុងតែជិះដឹកគ្នា បណ្ដាលឱ្យត្រូវប្រពន្ធនិងកូនរងរបួសធ្ងន់ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។

ជនរងគ្រោះម្ដាយនិងកូនត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត តែជាអកុសលសមត្ថកិច្ចបានរាយការណ៍ថា ស្ត្រីជាប្រពន្ធបានស្លាប់ ខណៈកូនម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់។

តាមប្រភពពីបុរសម្នាក់ដែលសង្ស័យថាមានទំនាក់ទំនងស្នេហាជាមួយនឹងស្រ្តីរងគ្រោះបានបញ្ជាក់ថា រូបលោកបានបើករថយន្ត ដឹកស្ត្រីរងគ្រោះ និងកូនៗរបស់ស្ត្រីរងគ្រោះជាមួយឥវ៉ាន់មួយចំនួន ចេញពីផ្ទះស្ត្រីរងគ្រោះនៅខណ្ឌសែនសុខ សំដៅទៅទុកនៅផ្ទះបងស្រីរបស់ស្ត្រីរងគ្រោះ នៅសង្កាត់ស្ទឹងមានជ័យប៉ុន្តែពេលមកដល់កន្លែងកើតហេតុមុខហាង «នស២រ» តាមផ្លូវ ១៩៨៦ ក៏ត្រូវបុរសជាអតីតស្វាមីជិះម៉ូតូពីក្រោយបាញ់សំដៅរថយន្តចំនួន៤គ្រាប់ ផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះ ក៏ត្រូវស្ត្រីជាប្រពន្ធ និងកូនស្រីរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

ជនដៃដល់ដែលបានបាញ់រះបណ្ដាលឱ្យស្ត្រីរងគ្រោះដែលជាម្ដាយស្លាប់ និងកូនរបួសធ្ងន់នោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ជា ចាន់បូរ៉ា ជានគរបាលខណ្ឌសែនសុខ ជាអតីតស្វាមី បានលែងលះគ្នាមួយរយៈមកហើយ ។

ទោះបីជាយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុដែលនាំឲ្យមានការផ្ទុះការបាញ់ប្រហារនេះនៅឡើយទេ ប៉ុន្តែត្រូវបានដាក់ការសន្និដ្ឋានជំហ៊ានដំបូងថា ជាករណីភ្លើងប្រច័ណ្ឌ ទើបបណ្ដាលឱ្យអតីតស្វាមីរបស់ជនរងគ្រោះដាច់ចិត្តធ្វើបែបនេះ ៕

បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។







No comments:

Post a Comment

Pages