ខេត្តសៀមរាប៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ដើម្បីកម្ពស់សុខភាពនិងអនាម័យប្រជាពលរដ្ឋនៅជនបទព្រមទាំងមានទឹកស្អាតប្រើប្រាស់ ក្រសួងអភិវឌ្ឍន៍ជនបទបានផ្តល់មករដ្ឋបាលខេត្តនូវអណ្តូងទឹកចំនួន ១០០អណ្តូង ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។

ជាមួយនឹងការផ្តល់អណ្តូងទឹកនេះ ក្រុមការងារបច្ចេកទេសក៏បាននឹងកំពុងបើកដ្ឋាន និងដំណើរការសាងសង់ជូនប្រជាពលរដ្ឋទៅតាមតំបន់ដែលរងផលប៉ះពាល់ខ្លាំងដូចជាស្រុកវ៉ារិន អង្គរធំ សូទ្រនិគម ប្រាសាទបាគង និងស្រុកបន្ទាយស្រី៕