ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខេមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការប្រគល់និងទទួលនូវរថយន្តរថយន្តគិលានសង្រ្គោះចំនួន២គ្រឿង ដែលជាជំនួយពីទីក្រុងសេជុងនៃសាធារណៈរដ្ឋកូរ៉េ តាមរយៈ រដ្ឋបាលខេត្តបាត់ដំបង ជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង និងស្នងការដ្ឋានគរបាលខេត្តបាត់ដំបង នៅបរិវេណសាលាខេត្តបាត់ដំបង។


ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ជំរុញនិងលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលទាំងអស់ត្រូវបម្រើសេវានៃការជួយសង្រ្គោះជនរងគ្រោះឲ្យបានល្អ ព្រោះការផ្តល់នូវរថយន្តគិលានសង្រ្គោះចំនួន២គ្រឿងនេះ គឺជាគោលបំណងដ៏សំខាន់របស់ម្ចាស់ជំនួយទីក្រុងសេជុងនៃសាធារណៈរដ្ឋកូរ៉េ ដើម្បីធ្វើការពង្រឹងដល់ការបម្រើសេវានៃការជួយសង្រ្គោះដល់ងជនរងគ្រោះ ឬអ្នកជំងឺឲ្យបានលឿន និងឆាប់រហ័ស ដើម្បីយកមកធ្វើការសង្រ្គោះអាយុជីវិតបានទាន់ពេលវេលា។


គួរបញ្ជាក់ផងដែរថា កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងសេជុង នៃសាធារណៈរដ្ឋកូរ៉េ បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយដើម្បីពង្រឹងដល់ចំណងមិត្តភាពរវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលទីក្រុងសេជុង នៃសាធារណៈរដ្ឋកូរ៉េ រដ្ឋបាលទីក្រុងសេជុងក៏បានប្រគល់ជូននូវរថយន្តគិលានសង្រ្គោះចំនួន០២គ្រឿងដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីបម្រើឲ្យផលប្រយោជន៍រួមក្នុងខេត្តបាត់ដំបងទាំងមូលផងដែរ៕