ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធទី២៧ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងឯកឧត្តម រាណ សុវណ្ណារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំដើម្បីការកែទម្រង់ តាមរយៈប្រព័ន្ធonline (Zoom Platform) ដែលសហការរៀបចំដោយក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានមុខងារសាធារណៈសិង្ហបុរី ដោយមានសាលាភូមិន្ទរដ្ឋបាល ជាសេនាធិការ។ 


សូមបញ្ជាក់ថាសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីឲ្យសិក្ខាកាមជាថ្នាក់ដឹកនាំមានលទ្ធភាពកាន់តែប្រសើរក្នុងការដឹកនាំមន្ត្រី និងអង្គភាព នៅក្នុងបរិការដែលមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សដូចបច្ចុប្បន្ននេះ ជាពិសេសក្នុងការកសាងរដ្ឋឆ្លាតវៃ ការបង្កើត Ecosystem សម្រាប់សេដ្ឋកិច្ចឌីជីថល ការកសាងសង្គមប្រកបដោយបរិយាប័ន្នបែបឌីជីថលនិងការជំរុញនូវនវានុវត្តន៍ក្នុងវិស័យសាធារណៈ៕