អាជ្ញាធរខេត្តកំពង់ឆ្នាំង ប្រគល់ផ្ទះថ្មី ១ខ្នង ជូនលោកតាលោកយាយរងគ្រោះដោយអគ្គីភ័យ ស្ថិតនៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, May 5, 2021

អាជ្ញាធរខេត្តកំពង់ឆ្នាំង ប្រគល់ផ្ទះថ្មី ១ខ្នង ជូនលោកតាលោកយាយរងគ្រោះដោយអគ្គីភ័យ ស្ថិតនៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ នារសៀលថ្ងៃអង្គារទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានប្រគល់ផ្ទះថ្មី ១ខ្នង ទំហំ បណ្តោយ៥ម និងទទឹង៤ម ដែលជាអំណោយរបស់លោក ម៉ែន សំអឿន និងលោកស្រី យូ ណាវី ជូនលោកតា ភុល ហៀង អាយុ ៧៩ឆ្នាំ និងលោកយាយ ដែលបានរងគ្រោះដោយសារអគ្គីភ័យ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ។


ពិធីប្រគល់នេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត លោក កេត សំអាន ប្រធានក្រុមប្រឹក្សាស្រុកសាមគ្គីមានជ័យ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ ក្រុមការងារស្រុក ឃុំ ភូមិ លោក ម៉ែន សំអឿន និងលោកស្រី យូ ណាវី ដែលជាម្ចាស់អំណោយ។


ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដម អម សុភា បានថ្លែងអំណរគុណចំពោះ លោក ម៉ែន សំអឿន និងលោកស្រី យូ ណាវី ដែលបានចំណាយធនធានថវិកាជួយកសាងផ្ទះជូនលោកតាលោកយាយ ដែលរងគ្រោះដោយអគ្គីភ័យស្ថិតក្នុងស្ថានភាពលំបាក ឯកឧត្ដម ក៏បានប្រគល់សោរផ្ទះ និងអង្ករចំនួន ៥០គីឡូក្រាម ដល់លោកតា និងផ្តាំផ្ញើដល់លោកតា លោកយាយ ថែរក្សាសុខភាពឱ្យបានល្អ និងជៀសផុតពីជំងឺកូវីដ-១៩៕



 

No comments:

Post a Comment

Pages