កម្លាំងនគរបាលឃាត់ខ្លួន​ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ដកហូតបានគ្រឿងញៀនជាច្រើនកញ្ចប់ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, December 28, 2021

កម្លាំងនគរបាលឃាត់ខ្លួន​ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ដកហូតបានគ្រឿងញៀនជាច្រើនកញ្ចប់

ភ្នំពេញ​ ៖​ កម្លាំងជំនាញផ្នែកបង្ក្រាបគ្រឿងញៀន  នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានសហកាណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលដង្កោ នៅវេលាម៉ោង០៤និង ២០នាទី​ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១​ បានចុះបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចដីឡូត៍គ្មានលេខ ផ្លូវ បេតុង ស្ថិតនៅភូមិ ម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ​ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់​ និងដកហូតវត្ថុតាងមួយចំនួន​ ។ 


សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ​ ខាំ សុីវេង ភេទប្រុសអាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ដីឡូត៍គ្មានលេខស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដោយដកហូតវត្ថុតាងរួមមាន​ ៖ ១/ក្រាមពណ៍សថ្លាចំនួន២៥កញ្ចប់ថង់(ធំល្មមចំនួន០១កញ្ចប់ថង់,តូចចំនួន២៤ថង់),២/ កូនកាបូបពណ៌ក្រហមចំនួន០១។

​     

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោដើម្បីសួរនាំនិងធ្វើកំណត់ហេតុបន្តតាមនីតិវិធីច្បាប់៕



 

No comments:

Post a Comment

Pages